​កូន​ក្តៅខ្លួន​មិន​ធ្ងន់ធ្ងរ មាន​វិធី​ណា​ខ្លះ​អាច​ព្យាបាល​បាន​?

​កូន​ក្តៅខ្លួន​មិន​ធ្ងន់ធ្ងរ មាន​វិធី​ណា​ខ្លះ​អាច​ព្យាបាល​បាន​?

​នៅពេល​ដែល​កូន​ក្តៅខ្លួន​មិនសូវ​ធ្ងន់ធ្ងរ ហើយ​មាន​សីតុណ្ហភាព​មិនសូវ​ខ្ពស់ អ្នក​មិន​ត្រូវ​ប្រើ​ថ្នាំ​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​បាន​នៅពេល​ដែល​អ្នក​ប្រើ​ថ្នាំ​ច្រើន ដូចនេះ​តើ​មាន​វិធី​អ្វីខ្លះ​ក្នុង​ការព្យាបាល​នោះ​?
​ផឹកទឹក​ច្រើន​
​នៅពេល​ដែល​កូន​ក្តៅខ្លួន​មិនសូវ​ខ្លាំង អ្នក​អាច​ឱ្យ​កូន​ផឹកទឹក​ឱ្យបាន​ច្រើន​បាន ព្រោះ​នៅពេលដែល​កូន​ក្តៅខ្លួន រាងកាយ​កូន​នឹង​អាច​បាត់បង់​ជាតិ​ទឹក​ច្រើន ដូចនេះ​អ្នក​អាច​ឱ្យ​កូន​ផឹកទឹក ដើម្បី​ឱ្យ​សីតុណ្ហភាព​ក្នុង​ខ្លួន​កូន​ឆាប់​ចុះ​។​
​ដោះអាវ​ក្រៅ​ចេញ​
​ជួនកាល​កូន​ក្តៅខ្លួន​ដោយសារតែ​កូន​ពាក់អាវ​ច្រើន​ជាន់​ពេក ដូចនេះ​អ្នក​អាច​ដោះអាវ​ក្រៅ​របស់​កូន​ចេញ​បាន​។​
​បន្ទប់​មាន​ខ្យល់​ចេញចូល​
​អ្នក​អាច​បើក​បន្ទប់​អ្នក​ឱ្យមាន​ខ្យល់​ចេញចូល​ខ្លះ ព្រោះ​បើ​បន្ទប់​ហប់​ពេក​អាចធ្វើឱ្យ​កូន​មិន​ងាយ​បាត់​ក្តៅខ្លួន​នោះទេ វា​នឹង​អាច​ធ្វើ​ឱ្យ​កូនក្តៅ​កាន់តែខ្លាំង​។​
​ទឹក​ក្តៅ​ត្រាំ​ជើង​
​អ្នក​អាច​ប្រើ​ទឹក​ក្តៅ​ដើម្បីឱ្យ​កូន​ត្រាំ​ជើង​បាន នោះ​វា​នឹង​ជួយ​ឱ្យ​ឈាម​កូន​ដើរ​ស្រួល ធ្វើ​ឱ្យ​កូន​បែក​ញើស ជា​ហេតុ​ដែល​អាច​ធ្វើ​ឱ្យ​កូន​ចុះ​កម្តៅ​យ៉ាង​ងាយ​។​
​ត្រាំ​ទឹក​ក្តៅ​អ៊ុនៗ​
​អ្នក​អាច​ប្រើ​ទឹក​ក្តៅ​អ៊ុនៗ​ដើម្បី​ឱ្យ​កូន​ត្រាំ​បាន ដោយ​សីតុណ្ហភាព​នៃ​ទឹក​ពី​៣៧​ដល់​៤៥​អង្សា​សេ នោះ​វា​នឹង​អាច​ស្រូប​យក​ធាតុ​ក្តៅពី​ក្នុង​ខ្លួន​របស់​កូន​។​
​ស្អំ​ទឹកកក​
​អ្នក​អាច​យក​ថង់​ទឹកកក​ដោយ​ក្រាល​កន្សែង​ពីក្រោម ដើម្បី​ស្អំ​ឱ្យ​កូន​បាន នោះ​កូន​នឹង​អាច​បាត់​ក្តៅខ្លួន​បាន​បើ​មិន​មាន​អាការៈ​ធ្ងន់ធ្ងរ​។​
​ជួប​គ្រូពេទ្យ​
​នៅពេល​ដែល​កូន​ក្តៅខ្លួន​ដោយមាន​សីតុណ្ហភាព​លើសពី​៣៨.៥ ហើយ​មាន​អា​ការៈក្អួត រា​ក អ្នក​ត្រូវ​តែ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់ កុំ​ទុក​យូរ​ឱ្យសោះ ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព​កូន​ខ្លាំងណាស់​៕
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។