សណ្តែកខ្មៅ​អាចធ្វើឱ្យ​អ្នក​មាន​ទឹកដោះ​?

សណ្តែកខ្មៅ​អាចធ្វើឱ្យ​អ្នក​មាន​ទឹកដោះ​?

​មាន​អ្នក​ម្តាយ​មួយចំនួន​ក្រោយពេល​ដែល​សម្រាលកូន​រួច គ្មាន​ទឹកដោះ​គ្រប់គ្រាន់​សម្រាប់​បំបៅកូន​ឡើយ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ក្នុងការ​ធ្វើ​ឱ្យ​អ្នក​មាន​ទឹកដោះ​គ្រប់គ្រាន់ ថែមទាំង​មិន​ងាយ​ធ្វើឱ្យ​អ្នក​ធាត់​ទៀត​ផង​ក្រោយពេល​ដែល​ប្រើ​វិធី​នេះ នោះ​គឺ​ប្រើ​សណ្តែកខ្មៅ​ដើម្បី​ធ្វើឱ្យ​អ្នក​មាន​ទឹកដោះ​។ តើ​មាន​រូបមន្ត​ដូច​ម្តេចទៅ​?

1.​    ​ដំបូង​អ្នក​អាច​យក​សណ្តែកខ្មៅ​ទៅ​លាង​ទឹក​ឱ្យ​ស្អាត​។​
 
2.​    ​បន្ទាប់​មក​អ្នក​អាច​ចាក់​វា​ចូល​ក្នុង​ខ្ទះ ហើយ​ប្រើ​ភ្លើង​មិនធំ​ពេក ហើយ​ក៏​មិនតូច​ពេក​ដើម្បី​ឆារ​វា ដោយ​អ្នក​ត្រូវតែ​កូរ​វា​ឱ្យ​ជាប់ ព្រោះ​សណ្តែក​ដែល​សើម​ងាយ​ជាប់​ខ្ទះ​ហើយ​ខ្លោច​ណាស់​។​
 សណ្តែកខ្មៅ​អាចធ្វើឱ្យ​អ្នក​មាន​ទឹកដោះ​?
3.​    ​បន្ទាប់​មក​អ្នក​ត្រូវ​ឆារ​ដល់​សណ្តែក​នោះ​ស្ងួត​ទឹក ហើយ​មាន​លក្ខណៈ​រាង​ប្រះ​ចេញ​បន្តិច​។​
4.​    ​រួច​អ្នក​ត្រូវ​ទុក​ឱ្យ​សណ្តែក​នោះ​ត្រជាក់ ទើប​យក​ស្លាបព្រា​ដែល​ស្អាត​ដួស​វា​ច្រកចូល​ក្នុង​ថង់​តែ​តូចៗ​។​
 សណ្តែកខ្មៅ​អាចធ្វើឱ្យ​អ្នក​មាន​ទឹកដោះ​?
5.​    ​ចុង​ក្រោយ​ក្រោយពេល​ដែល​ច្រក​រួច អ្នក​អាច​ដាក់​វា​ចូលទៅ​ក្នុង​ថង់​ប្លា​ស្ទិច​ដែល​ស្អាត​មួយ​ដើម្បី​រក្សា​ទុក ហើយ​នៅពេល​ដែល​អ្នក​ចង់​ផឹក អ្នក​អាច​យក​មួយកញ្ចប់​តូច​ចេញមក​ឆុង​ទឹក​ក្តៅ​ដើម្បី​ផឹក​បាន​៕
 សណ្តែកខ្មៅ​អាចធ្វើឱ្យ​អ្នក​មាន​ទឹកដោះ​?
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។