ចោរបែកស្លុយ ចូលប្លន់លុយ នៅទូ ATM ទាំងដៃទទេ ចុងក្រោយ ត្រូវគេវ៉ៃ ទក់សាច់ (មានវីដេអូ)

ចិន៖ បុរសជាចោរម្នាក់ ទំនងជាគិតថា ខ្លួនអាចរកប្រាក់ បានយ៉ាងងាយស្រួល ដោយមិនចាំបាច់ធ្វើអ្វី ដោយចូលទៅ ប្លន់យកប្រាក់ ពីបុរសម្នាក់ ដែលកំពុងតែ ដកប្រាក់ នៅទូ ATM ប៉ុន្តែជាលទ្ធផល បែរជាត្រូវគេវ៉ៃ ឡើងទក់សាច់ ទៅវិញ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍ប្លន់ តែមិនបានសម្រេច ហើយត្រូវគេវ៉ៃ ឡើងទក់សាច់នោះ បានកើតឡើង នៅពាក់កណ្តាលយប់ កាលពីសប្តាហ៍មុន នៅក្នុងទីក្រុង Deyang ខេត្ត Sichuan នៃប្រទេសចិន។

ចោរបែកស្លុយ ចូលប្លន់លុយ នៅទូ ATM ទាំងដៃទទេ ចុងក្រោយ ត្រូវគេវ៉ៃ ទក់សាច់ (មានវីដេអូ)
បុរសជាចោរ (ឆ្វេង) និងបុរសរងគ្រោះ (ស្តាំ) កំពុងវាយតប់គ្នា នៅទូ ATM

បើតាមខ្សែវីដេអូ ដែលថតបានដោយ កាមេរ៉ាសុវត្ថិភាព នៅកន្លែងទូ ATM នោះ បានបង្ហាញឲ្យឃើញថា បុរសជាចោរ បានដើរសំដៅ ចូលទៅក្នុង កន្លែងដកប្រាក់ ATM រួចបានចាប់ផ្តើម ធ្វើសកម្មភាពប្លន់ ដោយបានដាល់ ទៅលើបុរស ជាជនរងគ្រោះ យ៉ាងចាស់ដៃ។ ទោះបីជាយ៉ាងណាក៏ដោយ អំពើអាក្រក់ មិនឈ្នះអំពើល្អ ខណៈបុរស ជាជនរងគ្រោះ បានតដៃ ដោយវ៉ៃទៅលើ បុរសជាចោរនោះវិញ ឡើងទក់សាច់ បណ្តាលឲ្យ ដេកដួល ទៅលើដី តែម្តង។

យ៉ាងណាមិញ ក្រោយកើតហេតុ បុរសដែលត្រូវគេប្លន់ តែមិនបានសម្រេចនោះ បានដើរចេញ ដូចគ្មានរឿងអ្វី កើតឡើងអីចឹង ហើយក្រោយមកបន្តិច បុរសជាចោរ ក៏ត្រូវបានប៉ូលីស ឃាត់ខ្លួន តែម្តង៕

សូមទស្សនាវីដេអូ នៅពេលកើតហេតុ នៅខាងក្រោមនេះ ៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត