ពាក់កណ្តាល​អធ្រាត្រ​ជិះ​ម៉ូតូ MSX ត្រូវ​ក្រុម​ចោរ​ស្ទាក់​ប្លន់​បាត់

រាជធានី​ភ្នំពេញ ៖ ករណី​ប្លន់​បាន​សម្រេច​ទៀត​ហើយ នៅ​ក្នុង​ខណ្ឌ​ចំកា​មន ខណៈ​យុវជន​៨​នាក់ ជា​អ្នក​អ្នក​រត់​តុ​ការ​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​តាម​ផ្លូវ​លេខ​២៧១ ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​ជិត​១០​នាក់ ស្ទាក់​កាប់​ប្លន់​យក​ម៉ូតូ​ម៉ាក​MSX​បាន​សំរេច ស្ថិត​នៅ​លើ​ផ្លូវ​ធំ ដោយ​មិន​ខ្លាច​រអារ​សមត្ថកិច្ច​បន្តិច​សោះ និង​ជិះ​គេ​ខ្លួន​បាត់ ។

ហេតុការណ៍​នេះ កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ វិ​ច្ឆិ​កា ២០១៥ ស្ថិត​ចំណុច​ផ្លូវ​លេខ​២៧១​​​ក្នុង​សង្កាត់​ផ្សារ​ដើម​ស្កូវ ខណ្ឌចំការមន ។

ជន​រង​គ្រោះ​ឈ្មោះ​ភី​ម សម្បត្តិ អាយុ​២៣​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៣៨១ ភូមិ​២ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វារ ម៉ូតូ​ដែល​ត្រូវ​ក្រុម​ចោរប្លន់​ម៉ាក MSX ពណ៌​.​ស ស៊េរី​២០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FE-8608 ។