សម្តេច ក្រឡាហោម ស ខេង អញ្ជើញសម្ពោធ ដាក់ឲ្យប្រប្រាស់ ជាផ្លូវការ ផ្លូវថ្នល់៦ខ្សែ នៅបាត់ដំបង

បាត់ដំបង៖ នាព្រឹកថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ២០១៥ សម្តេចក្រឡាហោម នាយករដ្ឋមន្រ្តីស្តីទី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រប្រាស់ជាផ្លូវការនូវផ្លូវថ្នល់ ចំនួន៦ខ្សែ នៅបាត់ដំបង។ ពិធីនេះបានធ្វើឡើង នៅចំណុចភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ក៏មានការអញ្ជើញចូលសមាជិករាជរដ្ឋាភិបាល សមាជិករដ្ឋសភា ថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំង អាជ្ញាធរដែនដី សិស្សានុសិស្ស ប្រជាពលរដ្ឋជាច្រើននាក់ទៀត។

បន្ទាប់មតិស្វាគមន៍ និងរបាយការណ៍សង្ខេប ស្តីពីលទ្ធផលការងារកសាងផ្លូវថ្នល់ របស់លោក ខាន់ម៉ាណេរ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរួចមក។ នៅក្នុងរបាយការណ៍នោះ បានបញ្ជាក់ថា ផ្លូវថ្នល់ដែលមន្ទីរជំនាញ បានសាងសង់រួចនាពេលនេះ មាន៦ខ្សែ ក្រាលកៅស៊ូនិងក្រាលគ្រួសក្រហម មានប្រវែងសរុបចំនួន ៩១.៣២៥ គីឡូម៉ែត្រ ក្នុងនោះស្រុក បវេលមាន២ខ្សែ និងស្រុកសង្កែមាន៣ខ្សែ និងផ្លូជាតិលេខ៥៧ មាន១ខ្សែ ដោយបានអនុវត្តគម្រោង របស់ក្រសួងក្រោមជំនួនរបស់ ADB ។

សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី បានធ្វើការសំណេះសំណាលនៅក្នុងអង្គពិធី ដោយបានថ្លែងអំណរគុណ ដល់មន្រ្តីជំនាញ និងអាជ្ញាធរខេត្ត ដែលបានសហការនិងគាំទ្រ រហូតធ្វើផ្លូវថ្នល់ជូនប្រជាពលរដ្ឋទាំង៦ខ្សែ បានចប់សព្វគ្រប់ និងបានពិធីសម្ពោធនាថ្ងៃនេះ និងបានលើកឡើងពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ចាប់តាំងថ្នាក់កំពូលដល់ថ្នាក់មូលដ្ឋាន។

ក្នុងពិធីសម្ពោធនេះដែរ សម្តេចបានឡើងពី សភាពការណ៍នយោបាយជាតិនិងអន្តរជាតិ ដោយមានអ្វីគួរឲ្យភ័យខ្លាចអ្វីឡើយ តែយើងក៏ត្រូវតែប្រុងប្រយ័ត្នផងដែរ ព្រោះប្រជាពលរដ្ឋយើង និងសមត្ថកិច្ចនៅទីភ្លឺ ឯជនខិលខូចនៅទីងងឹត ដូច្នេះយើងត្រូវប្រយ័ត្នជានិច្ច។ សម្តេចក៏បានផ្តាំផ្ញើសាកសួរសុខទក្ខ ពីសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ដែលលោកតែងតែគិតគូរពីសុខទុក្ខ ជីវភាពរស់នៅដល់ប្រជាពលរដ្ឋជាប្រចាំ។

បន្ទាប់ពីសំណសំណាលរួច ក៏មានពិធីបំពាក់គ្រឿងឥស្សរយស ដល់មន្រ្តីមានស្នាដៃចំនួន៣២រូបផង ព្រទាំងបានកាត់ខ្សែបូ សម្ពោធដាក់ឲ្យប្រាស់ផ្លូវថ្នល់ជាផ្លូវការ ចាប់ពីថ្ងៃនេះតទៅផងដែរ៕