កំពុងរួមរ័ក ឮសម្លេង ទូរស័ព្ទរោទិ៍ ស្ទុះទៅលើក ជាន់បែកពងស្វាសប្ដីខ្ទេច..!

ចិន៖ បុរសជន ជាតិចិនម្នាក់ ត្រូវបាននាំទៅ មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីស្ត្រីជាប្រពន្ធ ធ្វេសប្រហែស ធ្វើឲ្យបែកពង ស្វាស ដោយចៃដន្យ ខណៈដែលនាងស្ទុះ ទៅយកទូរស័ព្ទ ពេលឮសម្លេងរោទិ៍ឡើង នៅពាក់កណ្តាលអាធ្រាត្រ កំឡុង ពេលប្តីប្រពន្ធរូបនេះ កំពុងតែប្រព្រឹត្តសិចជាមួយគ្នា។

ហេតុការណ៍នេះ កើតឡើងនៅ Chongqing ប្រទេសចិន នៅថ្ងៃកើតហេតុ ស្ត្រីជាប្រពន្ធបាននិយាយថា ម៉ោងទូរស័ព្ទ បានរោទិ៍ឡើង ហើយនាងក៏ស្ទុះទៅយកវា ដើម្បីកុំម្ម៉ង់របស់តាមអនឡាញ នៅថ្ងៃ Singles Day ប៉ុន្តែចៃដន្យអី ខ្លួនមិន ប្រយ័ត្នជ្រុលហក់ ទៅជាន់អាអូនតូចប្តីឡើង មួយទំហឹងបណ្តាល ឲ្យគាត់ចុកអួលភ្លាមៗ ឡើងប្រែទឹកមុខ ចង់សន្លប់។

ឃើញបែបនេះ នាងបានបញ្ឈប់ការកុំម្ម៉ង់ទិញឥវ៉ាន់ ពីហាងតាមអនឡាញដែរ ក៏ប្រញាប់នាំប្តី មកមន្ទីរពេទ្យ ហើយ គ្រូពេទ្យប្រាប់ថា លិង្គប្តីនាងបែកត្រូវ ការសង្គ្រោះជាបន្ទាន់ និងចាត់ទុក ថាសំណាងហើយ ដែលគ្រូពេទ្យ អាចព្យាបាល បាន ដោយបុរសជាប្តី នៅមានសមត្ថភាពត្រឡប់ទៅរកជីវិតផ្លូវភេទ ជាមួយប្រពន្ធជាថ្មីវិញបានដូចធម្មតា៕

កំពុងរួមរ័ក ឮសម្លេង ទូរស័ព្ទរោទិ៍ ស្ទុះទៅលើក ជាន់បែកពងស្វាសប្ដីខ្ទេច..!