ព្រោះ​តែ​បំណុល​ច្រើន​ពេក គ្រូបង្រៀន​ម្នាក់ ដាច់​ចិត្ត​ហ៊ាន លួច​លុយ​កូន​សិស្ស​ខ្លួន​ឯង ជិត​៤០០០ដុល្លារ

សិង្ហបុរី៖ គ្រូបង្រៀនម្នាក់ នៅប្រទេសសិង្ហបុរី ត្រូវប៉ូលីសចាប់ខ្លួន បន្ទាប់ពីរកឃើញ ថាគាត់បានលួចយកប្រាក់ ពីក្នុងកាបូបសិស្សពីរនាក់ ដើម្បីយកទៅសងបំណុលគេ។

លោកគ្រូរូបនេះ មានអាយុ៣៧ឆ្នាំ មានឈ្មោះ Sandridge Ong Wee Koe រស់នៅក្នុងតំបន់ Bukit Timah ត្រូវបានតុលាការសម្រេចឲ្យ នៅបម្រើការងារ ក្នុងគុករយៈពេល១៦សប្តាហ៍ បន្ទាប់ពីគាត់សារភាពថា ពិតជាបានលួចប្រាក់ចំនួន $3500 ពីកាបូបកូនសិស្ស ខ្លួនឯងដោយសារតែខ្លួន ជំពាក់បំណុលគេច្រើន ប៉ុន្តែបើសិនតុលាការរកឃើញការពិត ពីបទចោរកម្មមែន លោកគ្រូបង្រៀនរូបនេះ នឹងប្រឈមការជាប់ពន្ធនាគារ ដល់ទៅ៧ឆ្នាំឯណោះ។

តាមការស៊ើបអង្កេត របស់ប៉ូលីសបានឲ្យដឹងថា Keo ជាគ្រូបង្រៀនមុខវិជ្ជាគីមី នៅសាលា St. Francis Methodist ហើយនៅថ្ងៃកើតហេតុ គេបានលួចប្រាក់ $2050 ពីកាបូបកូនសិស្សអាយុ១៧ឆ្នាំម្នាក់ ឈ្មោះ Wang Juan និងលួចប្រាក់ ពីកូនសិស្សម្នាក់ទៀត ចំនួន $1300៕

ព្រោះ​តែ​បំណុល​ច្រើន​ពេក គ្រូបង្រៀន​ម្នាក់ ដាច់​ចិត្ត​ហ៊ាន លួច​លុយ​កូន​សិស្ស​ខ្លួន​ឯង ជិត​៤០០០ដុល្លារ

  • ព្រោះ​តែ​បំណុល​ច្រើន​ពេក គ្រូបង្រៀន​ម្នាក់ ដាច់​ចិត្ត​ហ៊ាន លួច​លុយ​កូន​សិស្ស​ខ្លួន​ឯង ជិត​៤០០០ដុល្លារ已关闭评论
  • 412 views
  • Hide Sidebar
    A+