ស្នងការ​នគរបាល​រាជធានី​បង្ហាញមុខ​ជនសង្ស័យ​ជួញដូរ​ និង ​ប្រើប្រាស់​គ្រឿងញៀន ​២៤​ នាក់​

Sanofi

រាជធានី​ភ្នំពេញ​៖​ កាលពី​ម៉ោង​ ៣ ​រសៀល ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក ប៊​ន សំអាត ស្នងការរងរាជធានី​ភ្នំពេញ បានធ្វើ​ស​ន្និសិទ​កាសែត​បង្ហាញមុខ​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២៤​នាក់​រួមជាមួយ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៤៨​កញ្ចប់ ម៉ូតូ​ចំនួន​៩​គ្រឿង​។​ ​លោក​វ​រះ​សេនីយ៍​ឯក ប៊​ន សំអាត ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ដោយមាន​បទបញ្ជា​ពី​អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​សមត្ថកិច្ច​នគ​បាល​នៅតាម​បណ្តាល​ខណ្ឌ​ទាំង ​១២ ​បាន​យកចិត្តទុកដាក់​ចុះ​ឆែកឆេរ​នៅ​តំបន់​ស្មុកស្មាញ​ហើយ​ឈានទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​២៤​នាក់​រួមជាមួយ​ថ្នាំញៀន ​៤៨ ​កញ្ចប់ និង​ ម៉ូតូ ​៩ ​គ្រឿង ដាវ​សាំ​ម៉ូ​រ៉ៃ​៤​ដើម​។​

លោក​ស្នងការរង​បន្តទៀតថា ជនសង្ស័យ​ទាំងនោះ​ការបង្ហាញ​មុខសញ្ញា​ចែកចាយ និង ​ប្រើប្រាស់​គ្រឿងញៀន​យ៉ាងសកម្ម ដែល​សមត្ថកិច្ច បង្ក្រាប​បានជា​បន្តបន្ទាប់​រយះ ​២​ ថ្ងៃ​គី​ថ្ងៃទី​១៤ និង​ថ្ងៃទី​១៥ ខែ​វិឆ្ឆិកា​កន្លងមក​៕ (​ប្រភពពី TV5)


Related