ល្បី​ថា តារាចម្រៀង សន វិ​ជ្ជ​បុត្រ ជា​កូន​អ្នកធំ មាន​លុយ​ចាយ​មិន​អស់​

Sanofi

នៅក្នុង​ឆ្នាំ​២០១៥​នេះ តារាចម្រៀង​របស់​ផលិតកម្ម អឹម លោក សន វិ​ជ្ជ​បុត្រ បានបង្ហាញ​សកម្មភាព​ជួយ​សង្គម​ជា​បន្តបន្ទាប់ ទាំង​ការចំណាយ​ថវិការ​ផ្ទាល់ខ្លួន ក៏ដូចជា​ការស្វែងរក​ការជួយឧបត្ថម្ភ​ពី​បងប្អូន​ខ្មែរ​រស់នៅ​ក្រៅប្រទេស​ផងដែរ​។ កាលពីពេល​ថ្មីៗ​នេះ បន្ទាប់ពី​លោក​បាន​ចំណាយលុយ ដែល​បានមកពី​ការផលិត​ខ្សែភាពយន្ត​លក់​នៅ​សហរដ្ឋអាមេរិក យកទៅ​ជួសជុល​សាលា​ប​ឋ​សិក្សា ទួល​ទ្រាំង នៅ​ខេត្តក្រចេះ​រួចរាល់​ជា​ស្ថាពរ​មក លោក​ក៏បាន​ត្រៀម​លុយ​ផ្ទាល់ខ្លួន​ផលិត​ខ្សែភាពយន្ត​ទី​ពីរ ដើម្បី​ចាក់​បញ្ចាំង​នៅតាម​រោងកុន ដើម្បី​រកថ​វិការ​ដើរ​ធ្វើ​សកម្មភាព​ជួយ​សង្គម​បន្តទៀត​។

​ម្យ៉ាងវិញទៀត​មុននេះ​បន្តិច លោក​ក៏បាន​ប្រកាស​ជា​សាធារណៈ​ថា គ្រប់​ការចេញ​ច្រៀង​តាម​ខន​សឺត​នៅតាម​បណ្តា​ខេត្ត និង​ក្នុង​រាជធានី​ភ្នំពេញ លោក នឹង​យកប្រាក់​ទាំងអស់​ទៅ​ឧបត្ថម្ភ​មន្ទីរពេទ្យ​គន្ធបុប្ផា​តែម្តង​។​ការលះបង់ ទាំង​ពេលវេលា និង​ប្រាក់កាស​ផ្ទាល់ខ្លួន​នេះ ធ្វើឱ្យមាន​ទស្សនិកជន​មួយចំនួន​គិតថា លោក សន វិ​ជ្ជ​បុត្រ ប្រហែលជា​កូន​អ្នកធំ​មាន អំណាច ទ្រព្យ​ស្តុក និង​លុយ​ចាយ​មិន​អស់ហើយ ទើប​លោក​ហ៊ាន​ធ្វើ​សកម្មភាព ដើម្បី​សង្គម​មិនមាន​អ្នកសិល្បៈ​រូប​ណា​ធ្វើ​ដូច ។

ចម្ងល់​របស់​មហាជន​នេះ ត្រូវបាន​លោក សន វិ​ជ្ជ​បុត្រ ប្រាប់ថា រឿង​ការងារ​សិល្បៈ​និង​ការងារ​រកស៊ី លោក​អាច​បញ្ជាក់ប្រាប់​បាន សព្វថ្ងៃ​លោក​គឺជា​តារាចម្រៀង នៅក្នុង​ផលិតកម្ម អឹម ហើយក៏​ជា​អ្នកជំនួញ បើក​ឃ្លាំង​ទិញ​លក់​រថយន្ត​ផងដែរ​។ ប៉ុន្តែ​ចំពោះ​ប្រវត្តិរូប លោក​សូម​មិនទាន់​បង្ហាញ​ច្បាស់​នៅពេលនេះ​បានទេ គឺ​ចាំ​ពេល​ក្រោយ​ទើប​លោក​អាច​បង្ហាញ​បាន​៕ ប្រមាញ់ តារា​



   






Related