ផ្ទុះ​អធិករណ៍​រវាង​គ្រូសូត្រឆ្វេង និង​ស្ដាំ​ចែក​បក្ស​ផ្អើល​ពេញ​វត្ត​ដោយសារ​រឿង​ហែ​កឋិន​

​ខេត្តបន្ទាយមានជ័យ ៖ នៅវេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ មានការ​ផ្ទុះ​អធិករណ៍ មួយ​បាន​កើតឡើង​រវាង​ក្រុម​គ្រូសូត្រស្ដាំ និង​ក្រុម​គ្រូសូត្រឆ្វេង នៅក្នុង​វត្ត​និ​វេស ស្ថិតក្នុង​ភូមិ​សាលា​ដែង ឃុំ​ឫស្សី ក្រោក ស្រុក​មង្គលបុរី​ខេត្ត​បន្ទាយ​មាន ជ័យ បណ្ដាល​ឲ្យ​ផ្អើល​ពេញ​វត្ត ដោយសារ​ខាង​គ្រូសូត្រ​ឆេង​បាន​ទាក់ទង ញាតិ​ញោម​ឲ្យ​ដង្ហែ​បុណ្យ កឋិនទាន​ចូល​តែ​ខាង​គ្រូសូត្រស្ដាំ​មិន​ឲ្យ​មានការ​ដង្ហែ​បុណ្យកឋិន​នេះ​ចូល​។​

​ក្រោយពី​មានការ​ផ្ទុះ​អធិករណ៍​នេះ​រួចមក គេ​សង្កេត ឃើញ​មានការ​ចុះមក​អង្កេត សម្របសម្រួល​ពី​សំណាក់​មន្ត្រី មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​បន្ទាយ មានជ័យ លោក​លី សារី អភិបាលរង​ខេត្ត​បន្ទាយ មានជ័យ ព្រមទាំង​អាជ្ញា ធរ​ស្រុក​មង្គលបុរី លោក​គ្រូសូត្រឆ្វេង​ស្ដាំ និង​ព្រះសង្ឃ ដែល​គង់នៅ​វត្ត​នេះ និង​គណៈកម្មការ​អាចា​រ្យ​វត្ត​ផងដែរ​។ ប៉ុន្តែ​លទ្ធផល​នៃ​ការសម្របសម្រួល​នេះ​យ៉ាងណា​នោះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ចាំ​ពេល​ហែ​កឋិន​រួច​សិន​។​

បើតាម​ការសាកសួរ​ពី​គណៈកម្មការ​អាចារ្យវត្ត​នៅក្នុង​វត្ត​និ​វេស​នេះ​បាន​ឲ្យ​ដឹងថា រឿងនេះ​មិនមាន​អ្វី​ធំដុំ​នោះទេ វា​កើតឡើង​ដោយសារតែ​មានការ​កាច់​កុង​គ្នា​ពាក់ព័ន្ធ​នឹង​ប្រជាប្រិយភាព ដោយ​ខាង​លោក​គ្រូសូត្រឆ្វេង មាន​ព្រះ សង្ឃ​ជាច្រើន ដែល​គាត់​ចេះ​មើលជំងឺ ចេះ​ស្រោច​ទឹក អាចទាក់ទង​ពុទ្ធបរិស័ទ​ច្រើន​ក្នុងការ​ធ្វើបុណ្យ កសាង​សមិទ្ធិ ផល​ផ្សេងៗ​ជាច្រើន​នៅក្នុង​វត្ត​។ ប្រការនេះ​ធ្វើ​ឲ្យ​ខាង​គ្រូសូត្រស្ដាំ​មិន​ពេញចិត្ត ហើយ​ឲ្យ​តែមាន​ការស្នើ សុំ​អ្វីមួយ​ពី សំណាក់​គ្រូសូត្រឆ្វេង​នោះ តែងតែមាន​ការបង្អាក់​ជានិច្ច​។​

ប្រភព​បន្តថា នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា​នេះ នឹងមាន​កឋិន​មួយ​កើតឡើង ដោយ​ផ្ដើមគំនិត​ពី​មន្ត្រី​គយ​និង​អភិបាលរង​ខេត្ត បន្ទាយមានជ័យ​។ ប៉ុន្តែ​ត្រូវបាន​គ្រូសូត្រស្ដាំ​រារាំង​ទៅ​ទូល​ពិត​ប្រាប់​ចៅអធិការ​វត្ត ដែលមាន​វស្សា​ចាស់​និង​អាពាធ​ផង ក៏​មិន អនុញ្ញាត​ឲ្យ​កឋិន​នេះ​កើតឡើង​ឡើយ ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​ដង្ហែ​កឋិន​ពី​សំណាក់​ពុទ្ធបរិស័ទ រហូត​ឈានដល់ ការផ្ទុះ​អធិករណ៍​ផ្អើល​ពេញ​វត្ត​៕ ​

KA-20-11-2015-58 KA-20-11-2015-59 KA-20-11-2015-60 KA-20-11-2015-61

  • ផ្ទុះ​អធិករណ៍​រវាង​គ្រូសូត្រឆ្វេង និង​ស្ដាំ​ចែក​បក្ស​ផ្អើល​ពេញ​វត្ត​ដោយសារ​រឿង​ហែ​កឋិន​已关闭评论
  • 140 views
  • Hide Sidebar
    A+
Publish on:2015/11/21  Category:ក្នុងស្រុក