ទស្សនា វីដេអូ លោកតា លេងផ្លុំបំពង់បឺតដាក់ លោកយាយទៅមើល ថាផ្អែមល្ហែមបែបណា

ឃ្លីបវីដេអូ គូស្នេហ៍ចំណាស់មួយគូ បានផ្លុំបំពង់បឺតញាត់ក្រដាស់ បាញ់ដាក់គ្នាដូចគូស្នេហ៍វ័យក្មេង ពេលកំពុង ទទួលទានអាហារពេលល្ងាច ត្រូវគេលួចថតបាន ហើយកំពុងល្បីតាមបណ្តាញផ្សព្វផ្សាយ។

ទស្សនា វីដេអូ លោកតា លេងផ្លុំបំពង់បឺតដាក់ លោកយាយទៅមើល ថាផ្អែមល្ហែមបែបណា
ទិដ្ឋភាព ពេលដែលពួកគាត់កំពុងតែ ផ្លុំដាក់គ្នា

តាមឃ្លីបវីដេអូមួយ មានរយៈពេល១នាទីជាង ដែលលួចថតបានដោយស្ត្រីម្នាក់ ទៅបរិភោគអាហារពេលល្ងាច ក្នុងភោជនីយដ្ឋាន មួយកន្លែង បានបង្ហាញពី គូស្នេហ៍ចំណាស់មួយគូ លេងជាមួយគ្នា ដូចក្មេង ដោយ លោកតា បានផ្លុំបំពង់បឺតញាត់ក្រដាស់ ទៅប្រពន្ធគាត់ ហើយបន្ទាប់មក លោកតាក៏ចាប់ផ្តើមបង្រៀន ប្រពន្ធគាត់ ឲ្យធ្វើវាដោយខ្លួនឯង។ ជាសំណាងល្អ លោកយាយពិតជារៀនឆាប់ចេះមែន ហើយក៏បានផ្លុំវាយ បកទៅប្តីរបស់គាត់វិញផងដែរ។

ជាងនេះទៅទៀត ឃ្លីបវីដេអូខ្លីបង្ហាញពីក្តីស្រលាញ់យ៉ាងកក់ក្តៅ និងមិនគិតពីវ័យនេះ បានបង្ហោះចូល ទៅក្នុង បណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ដែលទទួលបានការ ចែកចាយយ៉ាងលឿន និងល្បីថែមទៀតផង៕

ទស្សនា វីដេអូ លោកតា លេងផ្លុំបំពង់បឺតដាក់ លោកយាយទៅមើល ថាផ្អែមល្ហែមបែបណា

តោះ! ចង់ដឹងថា ពួកគាត់លេងសប្បាយយ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា៖

​ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត