តើ​ស្មាត​ហ្វូន (Samsung, LG, Microsoft) ដែល​ផលិត​នៅ​ក្នុង​ប្រទេស​វៀត​ណាម​សុទ្ធ​តែ​គ្មាន​គុណភាព​គួរ​ឲ្យ​ទុក​ចិត្ត​បាន​មែនទេ?

នេះជាសំនួរ ដែលមានមិត្ត​អ្នក​អាន​ជា​ច្រើន បាន​ចោទ​សួរ​នា​ពេល​កន្លងមក ហើយ​យើង​ក៏​ចង់​បក​ស្រាយ​ដល់​អ្នក​ទាំង​អស់​គ្នា ពី​ស្មាត​ហ្វូន ដែល​នាំ​ចូលមកពីប្រទេសវៀតណាម យកមកលក់នៅលើទីផ្សារ​ប្រទេស​កម្ពុជាយើង។

តើ​ស្មាត​ហ្វូន (Samsung, LG, Microsoft) ដែល​ផលិត​នៅ​ក្នុង​ប្រទេស​វៀត​ណាម​សុទ្ធ​តែ​គ្មាន​គុណភាព​គួរ​ឲ្យ​ទុក​ចិត្ត​បាន​មែនទេ?

បញ្ជាក់ថា ផលិតផលដែលនាំចូលមកពីប្រទេសវៀតណាម ដូចជាស្មាតហ្វូន Samsung, LG និង Microsoft នេះ មិនមែនសុទ្ធតែមានបញ្ហានោះទេ ដូចនេះអ្នកទាំងអស់គ្នា អាចជាវយកមកប្រើប្រាស់បាន ប្រសិនជាស្មាតហ្វូនទាំងនោះ មានភ្ជាប់មកជាមួយក្រុមហ៊ុននាំចូលត្រឹមត្រូវ និងមានប័ណ្ឌធានាត្រឹមត្រូវ។

ហេតុដែលផលិតផលទាំងនេះនាំចូលមកប្រទេសយើង ដោយសារក្រុមហ៊ុនផលិតស្មាតហ្វូនទាំងនោះ មាន​ទីតាំងនៅក្នុងប្រទេសវៀតណាម ដែលនៅជិតប្រទេសយើងបំផុត ដូច្នេះទើបពួកគេ ធ្វើការដឹកជញ្ជូន​ផលិតផល​ទាំងនោះចូលមកលក់ ឬចែកចាយក្នុងប្រទេសយើង ដោយងាយស្រួលជាង​ការដឹក​ជញ្ជូន​ពី​កូរ៉េ​ខាងត្បូង ឬពីសហរដ្ឋអាមេរិក។

តើ​ស្មាត​ហ្វូន (Samsung, LG, Microsoft) ដែល​ផលិត​នៅ​ក្នុង​ប្រទេស​វៀត​ណាម​សុទ្ធ​តែ​គ្មាន​គុណភាព​គួរ​ឲ្យ​ទុក​ចិត្ត​បាន​មែនទេ?

សង្ឃឹមថា មិត្តអ្នកអាន បានយល់ពីអ្វីដែលយើងបានបកស្រាយ ហើយក៏សង្ឃឹមថា អ្នកទាំងអស់គ្នា យល់​ពី​មូលហេតុ និងការពិតនេះ ហើយមិនបាច់ភ័យព្រួយ លើការប្រើប្រាស់ស្មាតហ្វូនពី​ប្រទេសវៀតណាម​ទៀត​ទេ ឲ្យតែអ្នកប្រើប្រាស់ស្មាតហ្វូនដែលមានប័ណ្ឌធានាត្រឹមត្រូវ ដូចអ្វីដែល​យើង​រៀបរាប់​នៅ​ខាង​លើ។

  • ដោយ: Hong
  • 2:51 PM, 21 November
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ