ដឹងអត់! ដើរ​មួយថ្ងៃឲ្យបាន ៣០នាទីផ្តល់អត្ថប្រយោជន៍​អស្ចារ្យប៉ុណ្ណា

ការដើរ​មិនមែនត្រឹមតែ​អាចជួយ​ស្រកទម្ងន់, កាត់បន្ថយ​ភាពតានតឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែក៏អាចព្យាបាល​ជំងឺរ៉ាំរ៉ៃផងដែរ។ ការ​ដើរជាវិធីងាយស្រួលនឹង​ធ្វើបំផុត, មិនត្រូវការ​អ្វីច្រើន, និង​នាំមកនូវអត្ថប្រយោជន៏​ចំពោះរាងកាយ និង​សុខភាព។
 
ដឹងអត់! ដើរ​មួយថ្ងៃឲ្យបាន ៣០នាទីផ្តល់អត្ថប្រយោជន៍​អស្ចារ្យប៉ុណ្ណា
១. ជួយឲ្យអារម្មណ៏​​បានធូរស្បើយ
អ្នកទទួលទានស្រា​បន្តិច ឬនំសូកូឡា អាចជួយកាត់​បន្ថយ​ភាពតានតឹងពេញ​មួយថ្ងៃ។ ប៉ុន្តែការដើរ​ក៏ផ្តល់អត្ថប្រយោជន៏​ដូចគ្នាដែរ ដោយ​មិនផ្តល់ផល​អវិជ្ជមាន​ចំពោះសុខភាព។
តាម​ការ​សិក្សាស្រាវជ្រាវ​បានបង្ហាញថា ការដើរឲ្យបានទៀងទាត់​អាចជួយសម្រួល​ដល់ប្រព័ន្ធសរសៃប្រសាទ ធ្វើឲ្យ​ចិត្តស្ងប់, កាត់​បន្ថយ​ភាពខឹង...។ នៅពេល​ដើរ​ជាមួយនឹង​អ្នក​ដទៃ មាន​ទំនាក់ទំនងគ្នា​ធ្វើឲ្យអ្នកកាន់តែ​មានភាពសុខស្រួល ហើយការ​ប៉ះពាល់​នឹងមជ្ឍដ្ឋាន​ខាងក្រៅ​ក៏អាច​ជួយកាត់បន្ថយ​ភាពធុញថប់​ផងដែរ។
២. ភាពច្នៃប្រឌិត​កាន់តែ​កើនឡើង
នៅពេលអ្នក​គិតអ្វី​មិនចេញ ពិបាកនឹងដោះ​ស្រាយបញ្ហា អ្នក​គួរតែដើរ។ យោងតាម​ការសិក្សា​មួយបាន​បង្ហាញថា អ្នក​ថ្មើជើង​មាន​គំនិតច្នៃប្រឌិត​ជាងអ្នក​ដែល​អង្គុយ​តែនៅ​លើ​កៅអី។
៣. សម្រកទម្ងន់
បើទោះបីជាទម្ងន់​របស់អ្នក​មិនស្រក​ក៏ដោយ តែអ្នកនឹង​សម្គាល់​ឃើញថា ខោអាវនឹង​រលុងជាង​មុន ជាពិសេស​ទំហំចង្កេះ។
ការដើរឲ្យ​បានទៀងទាត់​អាចជួយ​ពង្រឹងដល់​ការឆ្លើយតប​ពីរាងកាយ​ទៅកាន់អាំងស៊ុយលីន ដែលអាច​ជួយកាត់បន្ថយ​ជាតិខ្លាញ់​ក្បាលពោះ។ ការដើរ​អាចជួយ​បង្កើន​លឿន​ដល់​ការ​រំលាយអាហារ ចំហេះកាឡូរីបាន​ច្រើន និង​ការពារ​ពីការបាត់បង់​សាច់ដុំ ជាពិសេស​សំខាន់​ចំពោះមនុស្ស​ចាស់។
៤. កាត់បន្ថយ​គ្រោះថ្នាក់​នៃជំងឺរ៉ាំរ៉ៃ
ការដើរអាចជួយ​កាត់បន្ថយកម្រិតជាតិស្ករ​ក្នុងឈាម, កាត់​បន្ថយគ្រោះថ្នាក់​នៃជំងឺទឹកនោម​ផ្អែម។ ការដើរក៏អា​ចជួយកាត់​បន្ថយ​សម្ពាធឈាម, កាត់បន្ថយ​ភាពគ្រោះថ្នាក់​នៃជំងឺ​ដាច់សរ​សៃឈាម​ខួរក្បាលពី ២០%-៤០%។
តាមការសិក្សាស្រាវជ្រាវមួយ​បានបង្ហាញថា អ្នកដែលបានដើរ​រយៈពេល ៣០នាទីឲ្យបាន ៥ថ្ងៃក្នុង ១សប្តាហ៏អាច​ជួយកាត់បន្ថយអត្រាគ្រោះថ្នាក់​នៃជំងឺសរសៃឈាម​បេះដូង​បាន ៣០%។
៥. ជួយឲ្យជើង​មានរាងស្អាត
នៅពេល​ដែលមនុស្សយើង​ចាស់ឡើង ការបាត់បង់​សរសៃវ៉ែន​នឹងមាន​ការ​កើនឡើង។ ការដើរ​ជាវិធីការពារ​ពីការបាត់បង់​សរសៃវ៉ែន។ ប្រព័ន្ធសរសៃវ៉ែន​ជាចរាចរណ៏ឈាមទី ២កើតឡើង​ពីសាច់ដុំ, សរសៃពួ និង​សន្ទះបិទ​បើកស្ថិត​នៅក្នុង​លាច់កំភួន​ជើង និង​ជើង។ ប្រព័ន្ធនេះ​ជួយបញ្ជូនឈាម​ត្រលប់ទៅ​កាន់បេះដូង, សួត។ ហើយ​ការដើរ​អាច​ជួយឲ្យ​ការពារ និង​ជួយឲ្យ​សាច់ដុំជើង​រឹងមាំ, ធ្វើឲ្យ​ចរាចរណ៏ឈាម​មានសុខ​ភាពល្អ។ ប្រសិនបើអ្នក​មានរោគយឺត​សរសៃឈាម គួរដើរឲ្យ​បាន​ជារៀងរាល់ថ្ងៃ ដើម្បី​ជួយ​កាត់​បន្ថយ​អាការៈ​ហើម​ជើង។
៦. ជួយសម្រួល​ដល់ការរំលាយអាហារ
ការដើរជារៀងរាល់ព្រឹក​អាចជួយ​ដល់ការ​រំលាយអាហារ​ឲ្យបាន​ទៀងទាត់ ព្រោះវា​បានជួយពង្រឹង​ដល់ដំណើរការ​របស់ក្រពះ។ តម្រូវ​ការដំបូងដែល​អ្នកទើប​នឹងវះកាត់​រួចគឺ ការ​ដើរ ព្រោះ​សកម្មភាពទាំង​នេះជាតម្រូវ​ការ​របស់សាច់ដុំសំខាន់ និង​សាច់ដុំពោះ, ជួយបង្កើន​សកម្មភាពប្រព័ន្ធរំលាយ​អាហារ។
៧. ជីវិតរស់នៅ​ប្រចាំថ្ងៃកាន់​តែមាន​សុខភាពល្អ
នៅពេល​អ្នកមាន​កាលវិភាគការ​ដើរឲ្យបាន​ទៀងទាត់, អ្នកនឹងអាចរស់​នៅបាន​អាយុវែង, ជាមនុស្ស​សកម្ម៕
ដោយ៖ ដារ៉ា
ប្រភព៖ soha

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ដឹងអត់! ដើរ​មួយថ្ងៃឲ្យបាន ៣០នាទីផ្តល់អត្ថប្រយោជន៍​អស្ចារ្យប៉ុណ្ណា