នឹក​គូ​ដណ្ដឹង​ជិះ​ម៉ូតូ​ទៅ​លេង​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​សន្លប់

នឹក​គូ​ដណ្ដឹង​ជិះ​ម៉ូតូ​ទៅ​លេង​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​សន្លប់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ដឹង​ថា ជា​គ្រូបង្រៀន​នៅ​សាល​បឋម​សិក្សា​គោក​បញ្ជាន់ ពេល​មក​ពី​ផឹកស៊ី​ស្រវឹង​ក៏​ទៅ​លេង​ផ្ទះ​គូ​ដណ្ដឹង តែ​ដោយសារ​ស្រវឹង​បាត់​ម្ចាស់​ការ ក៏​ជិះ​ម៉ូតូ​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​សន្លប់​ស្ដូកស្ដឹង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា នោ​តាម​ផ្លូវលំ​ខាងក្រោយ​របង​ថ្ម​កា​ណា​ឌី​យ៉ា ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

លោកគ្រូ​បង្រៀន​រូប​នេះ​ឈ្មោះ ខា ចិន អាយុ​២៨​ឆ្នាំ ហើយ​បើ​តាម​មិត្តភក្តិ​ដែល​មក​ពី​ផឹកស៊ី​ជាមួយ​គ្នា​ឱ្យ​ដឹង​ថា លោកគ្រូ​ទើបនឹង​ភ្ជាប់ពាក្យ​ថ្មី​ៗ ។ មុន​ពេល​កើតហេតុ បាន​ទៅ​ផឹកស៊ី​ជាមួយ​គ្នា​នៅ​ម្ដុំ​គោក​បញ្ជាន់​រហូត​ស្រវឹង​យ៉ាង​ខ្លាំង រួច​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១X ៤១៩៧ បើកបរ​ពី​ជើង​ទៅ​ត្បូង គោលបំណង​ទៅ​លេង​ផ្ទះ​គូ​ដ​ដណ្ដឹង​នៅ​ម្ដុំ​ពោធិ៍​ចិន​តុង ។ ខណៈ​ទៅ​ដល់​ចំណុច​ខាងលើ ដោយសារ​ស្រវឹង​ខ្លាំង​ពេក​បាន​រេ​ចង្កូត​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ បណ្ដាល​ឱ្យ​ម៉ូតូ​នៅ​ឈរ​ឆ្កឹង​ក្នុង​ទឹក ចំណែក​អ្នក​បើក​ធ្លាក់​ពីលើ​ម៉ូតូ​ចូល​ទឹក​ត្រឹម​ចង្កេះ និង​សន្លប់​ស្ដូក​តែ​មិន​មាន​រង​របួស​ទេ ។

ក្រោយ​ពេល​កើតហេតុ ដោយ​ជន​រង​គ្រោះ​សន្លប់ សមត្ថកិច្ច​ក៏​បាន​ឆែក​លេខ​ទូរស័ព្ទ​ទៅ​ចំ​លោកនាយក​សាលា​គោក​បញ្ជាន់មក​ជួយ​មើល រួច​ហើយ​ទាក់ទង​ទៅ​សាច់ញាតិ​ឲ្យ​មក​ដឹក​តាម​រឺ​ុ​ម៉ក​ម៉ូតូ​យក​ទៅ​ផ្ទះ​វិញ​៕