លោក អេង ឆៃអ៊ាង៖ លើកយកចំណុច «អ្នកនយោបាយ ហ៊ានជាប់គុក និងគេចពីគុក» សួរមតិពីមហាជន

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោក លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានលើកយកចំណុចចំនួន២ ដើម្បីសួរយោបល់មតិពីមហាជន ពាក់ព័ន្ធនឹងករណីការគេចខ្លួន មិនហ៊ានជាប់គុក និងការមិនគេចខ្លួនហើយចូលគុក។

ការលើកឡើងរបស់លោក អេង ឆៃអ៊ាង នៅពេលនេះធ្វើឡើងបន្ទាប់ពី នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ តំណាងរាស្រ្ត៣រូបរបស់ គណបក្សសង្រ្គោះជាតិ បានពិភាក្សាការងារជាមួយនឹង លោក សម រង្ស៊ី និង លោក កឹម សុខា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីរកដំណោះស្រាយអំពីការ វិលត្រឡប់របស់លោក សម រង្ស៊ី ។

លោក អេង ឆៃអ៊ាង បានសរសេរលើកឡើង Facebook យ៉ាងដូច្នេះថា៖

១៖ អ្នកនយោបាយដែលហ៊ានជាប់គុក គេហៅថា អ្នកក្លាហាន តែមិនអាចធ្វើកិច្ចការ និងដោះស្រាយបញ្ហាអ្វីបានឡើយ។
២៖ អ្នកនយោបាយដែលគេចពីការជាប់គុក គេហៅថា កំសាក តែអាចធ្វើកិច្ចការ និងដោះស្រាយបញ្ហាគ្រប់ជំពូកបាន។

ដូច្នេះសូមជនរួមជាតិដែលគាំទ្រគណបក្សសង្គ្រោះជាតិផ្តល់មតិ តើឲ្យលោក សម រង្ស៊ី ជ្រើសរើសមួយណា លេខ១ ឬ លេខ២?

សូមជំរាបថា តំណាងរាស្រ្តទាំង៣រូបនោះដែលចូលរួមពិភាក្សាជាមួយលោក សម រង្ស៊ី និង លោក កឹម សុខា នៅហ្វីលីពីនរួមមាន លោក អេង ឆៃអ៊ាង លោក សុន ឆ័យ និង លោក យ៉ែម បុញ្ញឫទ្ធិ ដែលបានចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសហ្វីលីពីន នៅយប់ថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៥៕