ប៉ូលិស ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ដែលមាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ របើក​ខូច អាច​ទៅ​ដូរ​ថ្មី

ភ្នំពេញ: ប៉ូលិស​នៅ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​របស់​ក្រសួងមហាផ្ទៃ បានប្រកាសថា ប្រជាពលរដ្ឋ ដែលមាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី របើក​ខូច មេត្តា​ទំនាក់​ទំនង​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ឬ​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក​ខណ្ឌ ដែល​ខ្លួន​កំពុង​រស់នៅ ដើម្បី​សុំ​ប្តូរ​ថ្មី​ជូន​វិញ ដោយ​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​អាករ និង​បង់ថ្លៃ​សេវា​ឡើយ​។​

​សេចក្តីប្រកាស​ចុះ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ការសម្រេច​ឲ្យ​ប្រជាពលរដ្ឋ អាច​ប្តូរ​នូវ​អត្ត​សញ្ញាណប័ណ្ណ​ថ្មី​ដូច្នេះ ក្រោយពី​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភាៈ សម្រាប់​ផលិត​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ បាន​សហការគ្នា ធ្វើការ​ត្រួតពិនិត្យ​លើ​គុណភាព​សន្លឹក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី ដែល​បាន​បោះពុម្ព​ចែកជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុងអំឡុង​ឆ្នាំ​២០១៤ បាន​រកឃើញថា មាន​សន្លឹក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​មួយចំនួន គុណ​ភាពមិន​គ្រប់​តាម​ស្តង់ដារ ដែលជា​ហេតុ​បណ្តាល​ឲ្យ​របើក​ខូច​ជា​អន្លើ​៕​

ប៉ូលិស ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ដែលមាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ របើក​ខូច អាច​ទៅ​ដូរ​ថ្មី