លោក ហ៊ុន ម៉ា​ណែ​ត​៖ កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ ១០ ក្នុងចំណោម​ប្រទេស ១៧៤ លើ​ដំណើរ​សេដ្ឋកិច្ច​ល្អ​បំផុត​

ខេត្តបាត់ដំបង: លោក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​បញ្ជាក់ថា លទ្ធផល​នៃ​ការវាយតម្លៃ​របស់​ធនា​គារ​ពិភពលោក បាន​វាយតម្លៃថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​លេខ​១០ ក្នុងចំណោម​បណ្តា​ប្រទេស​ចំនួន ១៧៤ ប្រទេស លើ​ដំណើរ​សេដ្ឋកិច្ច​ល្អ​បំផុត ដែល​ទាំងនេះ ផ្តើមចេញ​ការខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​    ​
​ការ​ថ្លែង​បែបនេះ បានធ្វើ​ឡើង​ក្នុង​ពិធី​សម្ភោ​ធ​បើក​អោយ​ដំណើការ​ជា​ផ្លូវការ​ផ្សារ​ទំនើប និង​ផ្សារ​លក់​បន្លែ ភូ ពុ​យ ស្ថិតនៅ​សង្កាត់​អូ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង កាលពី​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​លោក បាន​បន្តថា ការដាក់ឱ្យ​ដំណើរការ​ទំនើប និង​ផ្សារ​លក់​បន្លែ នៅពេលនេះ គឺមាន​សារសំខាន់​ណាស់ ព្រោះ​ផ្សារ​នេះ នឹង​ផ្តល់​ជាទី​កន្លែង​សមរម្យ​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​លក់ដូរ​ប្រកប​របប​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ ហើយ​ផ្សារ​នេះ ក៏​ជាទី​កន្លែង​ប្រមូលផ្តុំ​ផ្នែក​ពាណិជ្ជកម្ម ឧស្សាហកម្ម កសិផល និង​ការរស់នៅ​បែប​ទាន់សម័យ និង​សប្បាយរីករាយ​ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​យុវជន និង​ប្រជាពលរដ្ឋ​ទូទៅ​នៅក្នុង​ខេត្ត​។
​លើសពីនេះ ទីកន្លែង​នេះ នឹង​បាន​លើក​កិត្តិយស​មុខមាត់​ខេត្តបាត់ដំបង​ដែលជា​ខេត្ត មាន​សក្តានុពល​សេដ្ឋកិច្ច​ជាពិសេស​ផ្នែក​កសិកម្ម​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ទន្ទឹម​ទៅនឹង​សេដ្ឋកិច្ចពិភពលោក បាន និង​កំពុង​វិវឌ្ឍន៍​ឆ្ពោះទៅរក​ភាពល្អប្រសើរ ប្រកបដោយ​ភាព​ប្រកួតប្រជែង ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​នៅក្នុង​តំបន់ និង​ពិភពលោក បាន និង​កំពុង​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ដើម្បី​ធានា​យ៉ាងណា​បង្ក​ឱកាស និង​លទ្ធភាព​គ្រប់បែបយ៉ាង​សំដៅ​ភាព​លូតលាស់​ផ្នែក​សេដ្ឋកិច្ច និង​ជីវភាព​ល្អប្រសើរ​របស់​ប្រជាជន​។ ជាក់ស្តែង​ក្នុង​លទ្ធផល​នៃ​ការវាយតម្លៃ​របស់​ធនា​គារ​ពិភពលោក ប្រទេស​កម្ពុជា គឺជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​លេខ​១០ ក្នុងចំណោម​បណ្តា​ប្រទេស​១៧៤ លើ​ដំណើរ​សេដ្ឋកិច្ច​ល្អ​បំផុត ដែល​ទាំងនេះ ផ្តើមចេញ​ការខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​បាន​ដឹកនាំ​ប្រទេស​ដែល​បាន​ជួបប្រទះ​ភាព​ញាំ​ញ៉ី​ដោយសារ​សង្គ្រាម ការកាប់សម្លាប់​នៅ​របប​ប្រល័យ ពូជសាសន៍ ការបែកបាក់​សាមគ្គី​ជាតិ ឱ្យ​ក្លាយជា​ប្រទេសមួយ​ដែល​ទទួលបាន​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស មាន​ឯករាជ្យភាព និង​អនុវត្ត​របប​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ការគោរព​សិទ្ធមនុស្ស គោលការណ៍​ច្បាប់​និង​ការអភិវឌ្ឍន៍​៕