សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​ចុះបង្ក្រាបរ​បាំងសាច់​អួន​ប្រវែង​៣០០​ម៉ែត្រ និង​បាន​ ​កំណត់​ស្រាវជ្រាវ​រកមុខ​សញ្ញា​កាប់​ព្រៃ​លិច​ក្នុង​តំបន់​អភិរក្ស​ព្រែក​ថ្លាន់​

ខេត្តកំពង់ឆ្នាំង​៖ របាំង​សាច់​អួន​សាច់​អួន​១​ខ្សែ​ប្រវែង​៣០០​ម៉ែត្រ នៅលើ​ខ្នង​កោះ​ក្នុង​តំបន់​ឡូត៍​អភិរក្ស​ព្រែក​ថ្លាន់ ត្រូវបាន​សមត្ថកិច្ច​ខ​ណ្ឌ​រដ្ឋបាល​ជលផល​កំ​ពង់​ឆ្នាំង ធ្វើការ​រើរុះ​បំផ្លាញចោល​។ ដោយឡែក បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ​លិច​ទឹកធំៗ ប្រមាណ​១​ហិកតា​នៅក្នុង​តំបន់​នេះដែរ​ក៏​សមត្ថកិច្ច​ថា​និង​ត្រូវ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជ​ន​អោយឃើញ​ចាត់ការ​តាមផ្លូវ​ច្បាប់​។ កិច្ចប្រតិបត្តិការ​ខាងលើនេះ​បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​នៅក្នុង​តំបន់​ឡូ​រត៍​អភិរក្ស​ព្រែក​ថ្លាន់​ស្ថិតនៅក្នុង​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌​។​ ​ ​

លោក​សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង ជា​អ្នកដឹកនាំ​កិច្ចប្រតិបត្តិការ ខាង លើ​នេះ​បានអោយដឹង​៖ កង​លំ​លាំង​របស់​សមត្ថកិច្ច​ខ​ណ្ឌ​រដ្ឋបាល​ជលផល​ចុះបង្ក្រាប ករណី​ខាងលើនេះ​មាន​ចំនួន​៧​នាក់​ប្រើប្រាស់​កាណូត​បា​ឡា​ស្មាច់​ចំនួន​២​គ្រឿង ក្នុងនោះ​ក៍មាន​អ្នកកាសែត​២​នាក់​ចូលរួម​ចង្អុលបង្ហាញ​ទីតាំង​បទល្មើស​ផងដែរ​។​ ​ ​

​ក្នុងការ​បង្ក្រាប​នេះ​សមត្ថកិច្ច​បាន​រុះរើ​កាប់បំផ្លាញរ​បាំងសាច់​អួន​ចោល​ប្រវែង​៣០០​ម៉ែត្រ​ ​និង​កាប់បំផ្លាញចោល​លប​លូ​សាច់​អួន​ចំនួន​៣​គ្រឿង​ផងដែរ ដែល​ជនល្មើស​បាន​លួច​ដាក់​នៅលើ​ខ្នង​កោះ​ក្នុងព្រៃ​តំបន់​អភិរក្ស​តាំងពី​រដូវ​ទឹក​ឡើង​។​ក្នុងពេល​នោះដែរ​សមត្ថ​កិច្ច​ក៍បាន​ចូលទៅ​ពិនិត្យ​ការកាប់បំផ្លាញ​ព្រៃឈើ​លិច​ទឹកធំៗ​ខុសច្បាប់ ដែលមាន​ទំហំ​ប្រមាណ​១​ហិកតា និង​ដែល​ជនល្មើស​បាន​លួច​កាប់​កាលពី​រដូវប្រាំង​កន្លង ដើម្បី​លួច​ពង្រីក​ដី​ធ្វើ​ចំការ​នៅ​ចំណុច​ព្រែក​បា​ក្រាយ​ដែលជា​តំបន់​អភិរក្ស​។

ករណី​កាប់​ព្រៃ​លិច​ទឹក​ខាងលើនេះ​លោកនាយខ​ណ្ឌ​រដ្ឋបាល​ជលផល​បាន​និយាយ​អោយ​ ​ដឹងថា​៖ លោក​និង​ចាត់តាំង​អោយ​មន្ត្រី​អោយ​ចុះមក​វាស់​និយាម​កាម​អោយបាន​ច្បាស់លាស់ នៅ​ចំណុច​ខាងលើនេះ ដើម្បី​កសាង​សំណុំរឿង​ទុក និង​ត្រូវធ្វើ​ការស្រាវជ្រាវ​រកមុខ​សញ្ញា​ជន ល្មើស ដោយ​ឃ្លាំ​ចាំមើល​ពួកគេ​ចូលមក​គាស់​រាន​ដី​នេះ​ធ្វើ​ចំការ ដើម្បី​ចាប់​ខ្លួនគេ​យកមក​ផ្តន្ទា ទោស​តាមផ្លូវ​ច្បាប់​។ ​ ​

លោកនាយខ​ណ្ឌរដ្ឋបាល​ជលផល​ក៏​សុំ​អំពាវនាវ​ផងដែរ ដល់​ប្រជាពលរដ្ឋ សហគមន៍​នេ​ ​សាទ ជួយ​សហការ​ផ្តល់ព័ត៌មាន​អោយបាន​ច្បាស់លាស់​ជូន​សមត្ថកិច្ច​រដ្ឋបាល​ជលផល រួមគ្នា​ ​ទប់ស្កាត់​បទល្មើស​នេសាទ និង​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ​លិច​ទឹក​ដែលជា​ជំ​រកត្រី ដើម្បី ជួយ អភិរក្ស​មច្ឆា​ជាតិ​យើង​អោយបាន​គង់វង្ស​យូរអង្វែង​សំរាប់​កូនចៅ​យើងទាំងអស់គ្នា​៕ ​រិ​ទ្ធិ ជ័យ​ ​

KA-21-11-2015-20 KA-21-11-2015-21 KA-21-11-2015-22 KA-21-11-2015-23 KA-21-11-2015-24 KA-21-11-2015-25 KA-21-11-2015-26 ​ ​