មាន​ Aguero តែ​​ Man City អវត្តមាន​កីឡាករ​៤​នាក់​ទៀត​​ពេល​ប៉ះ Liverpool ​យប់​នេះ

មាន​ Aguero តែ​​ Man City អវត្តមាន​កីឡាករ​៤​នាក់​ទៀត​​ពេល​ប៉ះ Liverpool ​យប់​នេះ

ក្រុម​ម្ចាស់​ផ្ទះ Manchester City ​នឹង​ត្រូវ​បើក​ទ្វា​ផ្ទះ​ស្វាគមន៍​ក្រុម​ភ្ញៀវ​ហង្ស​ក្រហម Liverpool ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​១៣​ពាន​រង្វាន់ English Premier League ​នៅ​ម៉ោង​០០:៣០​នាទី​ព្រឹក​ឈាន​ចូល​ថ្ងៃ​អាទិត្យ​យប់​នេះ។ ដោយ​អ្វី​ដែល​ពិសេស​សម្រាប់​ប្រកួត​នេះ​គឺ​ខ្សែ​ប្រយុទ្ធ​ Sergio Aguero ​អាច​នឹង​ចូល​លេង​ជួយ​មេឃ​ខៀវ​វិញ​បាន​ហើយ បន្ទាប់​ពី​ខកខាន​ជា​ច្រើន​ប្រកួត​មក​នេះ។

 

មាន​ Aguero តែ​​ Man City អវត្តមាន​កីឡាករ​៤​នាក់​ទៀត​​ពេល​ប៉ះ Liverpool ​យប់​នេះ

 

ត្បិត​តែ​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​របស់ Man City ​អាច​ចូល​លេង​វិញ​បាន​មែន ប៉ុន្តែ​ក្រុម​របស់​លោក Manuel Pellegrini ​អាច​នឹង​ត្រូវ​អវត្តមាន​កីឡាករ​សំខាន់​ផ្សេង​ទៀត​ដល់​ទៅ​៤​នាក់​ឯ​ណោះ ​Vincent Kompany , David Silva , Wilfried Bony ​និង​ Samir Nasri ​ដែល​សុទ្ធ​តែ​មាន​របួស។ លោក Pellegrini ​បាន​និយាយ​ចំពោះ​បញ្ហា​នេះ​ថា​៖ “វា​ជា​រឿង​អាក្រក់​ដែល​មាន​កីឡាករ​សំខាន់​របួស​ច្រើន ក្នុង​ពេល​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​ដូចជា Liverpool ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី Man City ​ត្រូវ​តែ​រក្សា​ទម្រង់​ប្រយុទ្ធ​ដដែល​ព្រោះ​នេះ​ជា​ក្នុងផ្ទះ​យើង។ កីឡាករ​ទាំង​អស់ត្រូវ​តែ​លេង​ឱ្យ​អស់​សមត្ថភាព ប្រឹង​យក​ជ័យជម្នះ​ឱ្យ​បាន”។

 

មាន​ Aguero តែ​​ Man City អវត្តមាន​កីឡាករ​៤​នាក់​ទៀត​​ពេល​ប៉ះ Liverpool ​យប់​នេះ

 

ចំណែក​ឯ​ខាង​ក្រុម Liverpool ​វិញ ខ្សែ​ប្រយុទ្ធ​ Daniel Sturridge ​នៅ​តែ​មិន​ទាន់​ប្រាកដ​ដដែល​ថា​អាច​ចូល​លេង​បាន​ឬ​អត់​នៅ​ប្រកួត​នេះ ប៉ុន្តែ​រូប​គេ​បាន​ចូល​ហ្វឹកហាត់​បាន​ជា​ធម្មតា​ហើយ។ ការ​ប្រកួត​នៅ​យប់​នេះ លោក Jurgen Klopp ​មិន​មាន​អ្វី​និយាយ​ច្រើន​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា​ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ (Sturridge) ​ត្រូវ​ការ​ពេល​តែ​៥​នាទី​គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​រក​គ្រាប់​បាល់ មិន​ចាំ​បាច់​ចូល​លេង​ដល់​ពេញ​៩០​នាទី​ទេ។

 

ប្រវត្តិ​ជួប​គ្នា​រវាង​ក្រុម​ទាំង​ពីរ​វិញ ហង្ស​ក្រហម Liverpool ​វាសនា​មិន​ល្អ​ប៉ុន្មាន​ទេ​ក្នុង​ផ្ទះ Man City ​ពោល​គឺ​៦​ប្រកួត​ចុង​ក្រោយ​ដី Man City ​ក្នុង​ពាន​រង្វាន់ English Premier League ​នេះ Liverpool ​មិន​ដែល​ស្គាល់​ពាក្យ​ឈ្នះ​ទេ ដោយ​បាន​ត្រឹម​ស្មើ​២​ចាញ់​៤​ដង៕

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ BBC