បញ្ជូន​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ប្រុស​ស្រី​៨​នាក់ ទៅ​តុលាការ

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល សហការ​ជាមួយ​នគរបាល​ប្រឆាំង​គ្រឿង​ញៀ​ខេត្ត និង​នគរបាល​ប៉ុស្តិ​សង្កាត់​មូលដ្ឋាន ចុះ​ប្រត្តិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៨​នាក់ នៅ​២​កន្លែង​ផ្សេង​គ្នា ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ និង​ទី​១៩ វិច្ឆិកា ២០១៥ ក្នុង​សង្កាត់​គោក​ចក និង​សង្កាត់​សៀមរាប ក្រុង​សៀមរាប ខណៈ​ពួក​គេ​កំពុង​ចែកចាយ​តាម​ផ្លូវ​សាធារណៈ និង​ក្នុងផ្ទះ​ជួល ។

លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ថា បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៨​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ នៅ​រសៀល​ថ្ងៃ​ទី​២០ វិច្ឆិកា ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព