មុខសញ្ញា​ផ្ដល់​ទីតាំង​ សំរាប់​ចែកចាយ​ គ្រឿងញៀន​២នាក់​ និង​រក្សា​ទុក​នូវ​សារធាតុ​ញៀន ​ខុសច្បាប់​ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ ខណ្ឌឫស្សី​កែវ​ចាប់ខ្លួន​

ភ្នំពេញ៖ មុខសញ្ញាចាស់ ដែលបានរក្សាទុកនូវ សារធាតុញៀនខុសច្បាប់ និងត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ចាប់ខ្លួន១ដងទៅ២ដង មកហើយនោះដោយ មិនរៀងចាលជនសង្ស័យ ទាំងនោះបានធ្វើសកម្មភាព ផ្ដល់ទីតាំងសម្រាប់ជក់គ្រឿញៀន ព្រមទាំងរក្សាទុកសារធាតុញៀន ខុសច្បាប់ត្រូវកម្លាំង នគរបាលព្រហ្មទណ្ឌ ខណ្ឌឫស្សីកែវ សហការណ៍និងកម្លាំង នគរបាលប៉ុស្ដិ៍ទួលសង្កែ ចាប់ក្របួចជាថ្មីម្ដងទៀត កាលពីរវេលាម៉ោង១០ព្រឹក ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ស្ថិតនៅចំណុចផ្ទះគ្មានលេខផ្លូវ លំក្រុម១៤ភូមិផ្សារតូចសង្កាត់ ទួលសង្កែខណ្ឌឫស្សី កែវរាជធានីភ្នំពេញ។

លោក ទៀង ច័ន្ទ សារអធិការនគរបាលខណ្ឌឫស្សីកែវ បានប្រាប់ឲ្យដឹងថាជនសង្ស័យ ២រូបគឺជាមុខសញ្ញាចាស់ និងទី១មាន ឈ្មោះ ឃឿន វាសនា(ហៅខ្ញា) ភេទ ប្រុស អាយុ ១៩ឆ្នាំ មានស្រុកកំណើត និងស្នាក់នៅចំណុច កើតហេតុខាងលើ ទី២ មានឈ្មោះ រឿង សារ៉េត ភេទ ប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅក្បែរផ្ទះ ជនសង្ស័យទី១ និងមានស្រុកកំណើត នៅភូមិវិហ៊ាសួគ៌ឃុំវិហ៊ាសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

លោកអធិការខណ្ឌឫស្សីកែវ បានប្រាប់ឲ្យដឹងទៀតថា ក្រោយពីរសមត្ថកិច្ច មូលដ្ឋានទទួលបាន ព័ត៌មានថាមានករណី ប្រើប្រាស់និងផ្ដល់ ទីតាំងសម្រាប់ធ្វើសកម្មភាព ជក់គ្រឿងញៀន ក៍បន្តស្រាវជ្រាវ កំណត់មុខសញ្ញាទើប ដឹងថាជាមុខសញ្ញាចាស់ ដែលធ្លាប់ធ្វើសកម្មភាព ពាក់ព័ន្ធអំពើរចោរកម្ម ទៀតផងលុះមកដល់ វេលាព្រឹកថ្ងៃ ២១ វិច្ឆិកា បានសម្រេច បើប្រតិបត្តិការ ពួនស្ទាក់ឡោមព័ទ្ធ ចាប់ខ្លួនជនសង្ស័យទាំង២នាក់ ខាងលើបានភ្លាមៗ តែម្ដងក្នុងប្រតិបត្តិការ នោះសមត្ថកិច្ចបាន រកឃើញវត្ថុតាង សារធាតុញៀន ជាប្រភេទម៉ាទឹកកក ចំនួន១កញ្ចប់ធំល្មម ដែលអាចច្រក ជាកញ្ចប់តូចៗ បានចំនួន១០កញ្ចប់ រួមនិងឧបករណ៍ ប្រើប្រាស់គ្រឿងញៀន មួយចំនួនផងដែរ។

បច្ចុប្បន្នជន ២រូប ពាក់ព័ន្ធផ្ដល់ ទីតាំងសម្រាប់ធ្វើសកម្មភាព ប្រើប្រាស់និងរក្សាទុកនូវ សារធាតុញៀន ខុសច្បាប់បាន និងកំពង់ស្ថិត នៅក្រោមការសាកសួរ របស់សមត្ថកិច្ចខណ្ឌឫស្សីកែវ ដើម្បីចាត់ការ តាមនិតិវិធីច្បាប់៕