យុវជន​ពីរ​នាក់ ត្រូវ​ជនបរទេស​បើក​រថយន្តបុក​បាក់ជើង ក្នុង​ក្រុងព្រះសីហនុ​

ព្រះសីហនុ: យុវជន​ចំនួន ២​នាក់ កំពុងតែ​ជិះ​ម៉ូតូ ក៏ត្រូវ​បុរស​ជនបរទេស​ម្នាក់ បើក​រថយន្តបុក​ពីក្រោយ បណ្តាលអោយ​ម្នាក់ បាក់ជើង​ទាំងពីរ និង​យុវជន​ម្នាក់ទៀត របួស​បន្តិចបន្តួច​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ល្ងាច​ថ្ងៃទី​២១ ខែ​វិច្ចិកា ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ម្តុំ​សេ​តេ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។​

​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែងកើតហេតុ បានអោយដឹងថា ពួកគាត់​បានឃើញ​យុវជន​ទាំង ២​នាក់ ជិះ​ម៉ូតូ​ពី​កើ​តទៅ​លិ​ង ក៏​ឃើញ​រថយន្ត ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ ព្រះសីហនុ 2A 1410 បាន​បើក​ទៅបុក​ម៉ូតូ​ពីក្រោយ បណ្តាលអោយ​ក្មេងប្រុស​ទាំង ២​នាក់ ដួល​រង​បួស​បាក់ជើង​ទាំងពីរ ហើយ​រថយន្ត​ជនបរទេស​នោះ ចង់​បើក​រត់គេច តែមាន​ម៉ូតូ ១​គ្រឿង បាន​ឈប់​ពីមុខ​រថយន្ត ហើយ​អោយ​ជនបរទេស​នោះ ចុះមក​ដោះស្រាយ​។ ប្រហែល​មួយសន្ទុះ ក៏មាន​សមត្ថកិច្ច​មក​ដល់​។ ចំណែក​ជនរងគ្រោះ ត្រូវ​រថយន្ត​មន្ទីរពេទ្យ​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​តែម្តង​។​

​រថយន្ត និង​ម៉ូតូ ដែល​រង​ការខូចខាត​នោះ ត្រូវបាន​នគរ​បាលច​រាច​រណ៍ យកទៅ​រក្សាទុក នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ ដើម្បី​រង់ចាំ​ការធ្វើការ​ដោះស្រាយ​៕​