ព្រះរាជអាជ្ញា​រងដឹកនាំ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ផ្ទះ​ផលិត​ឌី​ស​ក្លែងក្លាយ​​មួយ​កន្លែង​នៅ​មេមត់

ខេត្ត​ត្បូងឃ្មុំ ៖ ផ្ទះថ្ម​មួយ​ល្វែង ដែល​លួច​ស​ង្ងំ​ផលិត​ឌី​ស​ក្លែង​ក្លែង​ជា​ច្រើន សំរាប់​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ ជា​ច្រើន​ខែ​មក​ហើយ​នោះ ត្រូវ​បាន​លោក​ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ដឹកនាំ​កម្លាំង​ជំនាញ​ខេត្ត នគរបាល​មូលដ្ឋាន ព្រមទាំង​មន្ត្រី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ចុះ​បង្ក្រាប​ដោយ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៥ នេះ ស្ថិត​នៅ​ភូមិ​ត្បូង​វត្ត ឃុំ​មេមត់​ស្រុក​មេមត់ ប្រតិបត្តិការ​នេះ​រឹបអូស​បាន​នូវ​វត្ថុ​តាង​ជា​ច្រើន បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។

លោក​វរ​សេនី​យ៏​ត្រី ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់​បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​ចុះ​ទៅ​បង្ក្រាប​ខាងលើ​នេះ ឃាត់​ស្ត្រី​ម្ចាស់ផ្ទះ​ជា​ប្រពន្ធ​ឈ្មោះ តាំង ពុទ្ធា អាយុ​៣០​ឆ្នាំ ចំណែក​ប្តី​វិញ​ឈ្មោះ លឹ​ម ឈាង​លាង អាយុ​៤២​ឆ្នាំ បាន​រត់គេច​ខ្លួន​បាត់ ជាមួយ​នោះ រូប​លោក​កំពុង​តែ​ឲ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព