ស្រវឹងស្រា​បើករថយន្ដ​បុក ​បង្គោល​ស្លាក​ប៉ាន​ណូ​បណ្តា​ល​អោយ ​ម្ចាស់​រថយន្ដ​រងរបួស​ធ្ងន់​

Sanofi

ភ្នំពេញៈ បុរស​ម្នាក់​ជា​ម្ចាស់​រថយន្ដ​ម៉ាក​ Hilux Surf បាន​រងរបួស​ធ្ងន់ធ្ង​រ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅសង្គ្រោះ​ភ្លាមៗ​នៅ​មុន្ទី​ពេទ្យ ខ​ណះ​ដែល​រូបគាត់​បើករថយន្ដ​ក្នុងស្ថានភាព​ស្រវឹង​ជ្រុល​ទៅបុក​បង្គោល​ស្លាក​ប៉ាន់​ណូ​ពេញទំហឹង​។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើ​ឡើង​កាលពី​វេលា​ម៉ោង ​២២​ និង​ ២០​នាទី​យប់​ថ្ងៃទី​១៦ ខែ​វិឆ្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងមុខ​វិទ្យា​ហ៊ុនសែន​ ១០០​ ខ្នង ស្ថិតក្នុង​សង្កាត់ ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ដ​មួយគ្រឿង​ម៉ាក Hilux Surf ពណ៍​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ​2F-2508 បើកបរ​ដោយ​បុរស​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ជោក ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ សហព័ន្ធ​រុស្ស៊ី ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ក៏​រេ​ចង្កូត​ទៅខាង​ស្ដាំ​ដៃ​បុក​បង្គោល​ស្លាក​ប៉ាន​ណូ​រ​ពេញ​បណ្ដាលអោយ​រថយន្ដ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង និង​ម្ចាស់​រថយន្ដ​បោក​ក្បាល​រងរបួស​ធ្ងន់​។​

​ក្រោយ​កើ​ហេតុ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ហើយ​បាន​ទំនាក់ទំនង​ក្រុមគ្រួសារ​យក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មុន្ទីរពេទ្យ​។ ចំនែក​រថយន្ដ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕ (​ប្រភពពី TV5)

​ 

Related