ពាន​រង្វាន់ Soccer ចាប់​ផ្ដើម​​បើក​ការ​ប្រកួត​វគ្គ ៣២​ក្រុម​ហើយ

ពាន​រង្វាន់ Soccer ចាប់​ផ្ដើម​​បើក​ការ​ប្រកួត​វគ្គ ៣២​ក្រុម​ហើយ

ពាន​រង្វាន់​បាល់ទាត់​​ Soccer League ​លើក​ទី៣ ប្រចាំ​ឆ្នាំ​២០១៥ បាន​ចាប់​ផ្ដើម​បើក​ការ​ប្រកួត​វគ្គ​​៣២ក្រុម​ចុង​ក្រោយ​ជា​ផ្លូវ​ការ កាល​ពី​វេលា​​ម៉ោង​២ រសៀល​ថ្ងៃ​សៅរ៍​ទី២១ ខែ​វិច្ឆិកា​នេះ ដើម្បី​ជម្រុះ​រក​ជើង​ឯក​​នៅ​ថ្ងៃ​ទី២៦ ខែ​ធ្នូ ឆ្នាំ​២០១៥។

 

ពាន​រង្វាន់ Soccer ចាប់​ផ្ដើម​​បើក​ការ​ប្រកួត​វគ្គ ៣២​ក្រុម​ហើយ

 

ពាន​រង្វាន់ Soccer League ត្រូវ​បាន​រៀប​​ចំ​​ឡើង​ដោយ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ដើម្បី​​រួម​ចំណែក​លើក​កម្ពស់​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ឲ្យ​​រីក​ចំរើន​កាន់​តែ​ខ្លាំង។ ដំបូង​ឡើយ​​ក្រុម​ចូល​រួម​សរុប​មាន​ចំនួន​៤៧​ក្រុម និង​កីឡា​សរុប​ជិត ១​ពាន់​នាក់ ប៉ុន្តែ​ត្រូវ​ប្រកួត​ជម្រុះ​​យក ​៣២​​​ក្រុម​ដើម្បី​ចាប់​ពូល​ប្រកួត​បន្ត។ ការ​ចាប់​ពូល​បាន​ធ្វើ​ឡើង​រួច​រាល់​អស់​ហើយ និង​ចាប់​ផ្ដើម​ប្រកួត​នៅ​ថ្ងៃ​នេះ។

 

ក្រុម​ទាំង៣២ មាន​មក​ពី​បណ្ដាល​ខេត្ត​​​ទូទាំង​ព្រះ​រាជាណាចក្រ​កម្ពុជា បូក​រួម​ទាំង​ក្រុម​ជា​ច្រើន​ទៀត​នៅ​រាជធានី​ភ្នំពេញ។ តាម​ការ​គ្រោង​ទុក កម្មវិធី​ប្រកួត​ប្រកួត​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី២៦ ខែ​ធ្នូ​ឆ្នាំ​២០១៥។ គូ​​បើក​ឆាក​ដំបូង​គេ​នៅ​វេលា​ម៉ោង ៤​ល្ងាច​នេះ គឺ ស.ស.យ.ក ខេត្ត​ស្វាយ​រៀង ប្រកួត​ជាមួយ ស.ស.យ.ក ខណ្ឌ​ពោធិ៍​សែន​ជ័យ៕

 

ពាន​រង្វាន់ Soccer ចាប់​ផ្ដើម​​បើក​ការ​ប្រកួត​វគ្គ ៣២​ក្រុម​ហើយ

 

ពាន​រង្វាន់ Soccer ចាប់​ផ្ដើម​​បើក​ការ​ប្រកួត​វគ្គ ៣២​ក្រុម​ហើយ

 

ពាន​រង្វាន់ Soccer ចាប់​ផ្ដើម​​បើក​ការ​ប្រកួត​វគ្គ ៣២​ក្រុម​ហើយ

 

ពាន​រង្វាន់ Soccer ចាប់​ផ្ដើម​​បើក​ការ​ប្រកួត​វគ្គ ៣២​ក្រុម​ហើយ

 

ពាន​រង្វាន់ Soccer ចាប់​ផ្ដើម​​បើក​ការ​ប្រកួត​វគ្គ ៣២​ក្រុម​ហើយ

 

តារាង​កម្មវិធី​ប្រកួត៖

 

ពាន​រង្វាន់ Soccer ចាប់​ផ្ដើម​​បើក​ការ​ប្រកួត​វគ្គ ៣២​ក្រុម​ហើយពាន​រង្វាន់ Soccer ចាប់​ផ្ដើម​​បើក​ការ​ប្រកួត​វគ្គ ៣២​ក្រុម​ហើយ ពាន​រង្វាន់ Soccer ចាប់​ផ្ដើម​​បើក​ការ​ប្រកួត​វគ្គ ៣២​ក្រុម​ហើយ

 

អត្ថបទ៖ គង់ វិសាល