ផលិតផល​ថែ​សម្រស់ ស៊ូគូប៊ូស៊ុ សម្រាប់​បុរស លេច​មុខជា​ផ្លូវការ​នៅ​កម្ពុជា

ភ្នំពេញ៖ ផលិតផលថែស្បែកដ៏ល្បីខ្លាំងបំផុត របស់ប្រទេសជប៉ុន ស៊ូគូប៊ូស៊ុ សម្រាប់បុរស (Shokubutsu MEN) បានមកដល់ប្រទេសកម្ពុជាហើយ បន្ទាប់ពី ក្រុមហ៊ុន LION CORPORATION (THAILAND) LTD. និង TSNR Distribution Co.Ltd ប្រកាសវត្តមានផលិតផលនេះជាផ្លូវការ នៅផ្សារទំនើបអ៊ីអនម៉ល កាលពីរសៀលថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

ផលិតផលចុងក្រោយសម្រាប់បុរសមួយនេះ ផ្សំឡើងពីរុក្ខជាតិធម្មជាតិ ១០០% ដែលត្រូវបានផលិតដោយរូបមន្តពិសេស សម្រាប់ប្រភេទស្បែករបស់បុរស រួមមាន ហ្វូមដុសខ្លួន និងហ្វូមលាងមុខ ហើយកាន់តែពិសេសនោះ គឺរូបមន្តបំបាត់ក្លិនខ្លួន និងការពារបាក់តេរីតែម្តង។

សូមបញ្ជាក់ថា ហ្វូមដុសខ្លួន Shokubutsu MEN មានរូបមន្ត ពីរប្រភេទគឺទី១ “Recharge Formula” ជួយបំបាត់ក្លិនខ្លួន និងផ្តល់ថាមពលដល់ស្បែក ជាមួយក្លិនក្រអប់សម្រាប់បុរស និងទី២ «Refresh Formula» ដែលជួយឱ្យស្បែកស្រស់ស្រាយ និងសកម្មឡើងវិញ ជាមួយនឹងក្លិនជីអង្កាម ដ៏ក្រអូបត្រជាក់ចិត្ត។ ចំណែក ហ្វូមលាងមុខសម្រាប់បុរស ក៏មានពីរប្រភេទដែរ គឺ "Recharge Formula" ជួយកម្ចាត់ជាតិខ្លាញ់ បង្រួមរន្ធញើស បំបាត់មុន និងធ្វើឱ្យស្បែកមានថាមពល និង "Refresh Formula" ជួយសម្អាតបានជ្រៅជាមួយគ្រាប់ស្វ៊ែរតូចល្អិត ដែលគ្មានសារធាតុគ្រើម ជួយឱ្យស្បែកមានភាពស្រស់ស្រាយ៕