លោកស្រី ម៉ែន សំអន បន្តធ្វើបុណ្យកឋិន ប្រមូលបច្ច័យ ទៅកសាងវត្ត «ល្ងើន» នៅខេត្តស្វាយរៀង

ភ្នំពេញ ៖ បុណ្យកឋិនមួយរោងទៀតហើយ ដែលផ្តួចផ្តើម ដោយលោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានសូត្រមន្ត នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៥ នាវត្តស្វាយថាន់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីដង្ហែទៅកាន់វត្ត «ល្ងើន» ស្ថិតក្នុងឃុំ ដូន «ស» ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ស្វែងរកបច្ច័យកសាងរោងកិត្តិយស និងជួសជុលកុដិផងដែរ។

ពិធីសូត្រមន្ត បុណ្យកឋិន ដែលផ្តួចផ្តើមដោយ លោកស្រី ម៉ែន សំអន មានការអញ្ជើញចូលរួម យ៉ាងច្រើន ពីប្រជា ពុទ្ធបរិស័ទ ក្នុងរាជធានីភ្នំពេញ និងព្រះសង្ឃផងដែរ ។

សូមបញ្ជាក់ថា នៅក្នុងរដូវបុណ្យកឋិននាឆ្នាំ២០១៥នេះ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានធ្វើបុណ្យជា ច្រើនរោង ដង្ហែទៅកាន់តាមបណ្តាវត្ត ស្ថិតនៅទីជនបទឆ្ងាយៗ ហើយកំពុងប្រឈមការខ្វះខាត ដើម្បីប្រមូលបច្ច័យ ទៅវេរប្រគេនព្រះសង្ឃ ក៏ដូចជាកសាងសមិទ្ធផលនានា នៅក្នុងវត្ត ដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនា ៕