រដ្ឋាភិបាល​បង្ហាញ​ថា​ស្ថានភាព​ឧស្សាហកម្ម​កម្ពុជា​នៅ​មាន​ភាព​ទន់ខ្សោយ​ ប៉ុន្តែ​បង្ហាញ​ជំហរ​អភិវឌ្ឍ

សហគ្រាស​ខ្នាត​តូច ​មធ្យម បាន​គ្រប​ដណ្តប់​៩៩​ភាគរយ​ នៃ​ចំនួន​សហគ្រាស​ទាំងអស់​នៅ​កម្ពុជា​។ វិស័យ​នេះ​កំពុង​តែ​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋ​កិច្ចជាតិ​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​។ នេះ​គឺ​ជាការ​លើកឡើង​របស់​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ ក្នុង​ឱកាស​បើក​ទិវា​សប្តាហ៍​សហគ្រិន​ពិភពលោក​ក្រោម​ប្រធាន​បទស្ត្រី​ក្នុង​បរិបទ​ការងារ​ប្រកួត​ប្រជែង ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន​CJCC​ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​២១​វិច្ឆិកានេះ​។ ប៉ុន្តែ​រដ្ឋលេខាធិកា​រូបនេះ ​ក៏​បាន​បង្ហាញ​ដែរ​ថា ​ស្ថានភាព​ឧស្សាហកម្ម​កម្ពុជា​នៅ​មានភាព​ទន់ខ្សោយ​នៅ​ឡើយ​។​ ​