ម៉ាស្សា​បំបាត់​ស្នាម​ជ្រួញ​លើ​ថ្ងាស​

Sanofi

*​មូលហេតុ​កើត​ស្នាម​ជ្រួញ​នៅលើ​ថ្ងាស​

​ទី ១ ៖ អាយុ​កើនឡើង ល្បឿន​នៃ​ការ​បំប្លែង​កោសិកា​ស្បែក កាន់តែ​យឺត​ទៅៗ រីឯ​កោសិកា​ខ្លាញ់​នៅ​ពីក្រោម​ស្រទាប់​ស្បែក ចាប់ផ្តើម​រួញ​ស្វិត ហើយ​ជាលិកា​ស្បែក​ក្លាយជា​រយាក​កាន់តែ ខ្លាំង​ឡើងៗ ហើយ​បាត់បង់​ភាព​រលាស់ ។

ទី ២ ៖ មុខងារ​សាច់ដុំ​ចុះខ្សោយ​ប្រសិនបើ​សាច់​ទម្រង់​ផ្ទៃ មុខ​ពី​កំណើត​ធ្លា​ក់យារ​ធ្វើឱ្យ​សាច់ដុំ​ថ្ងាស​រីកដុះដាល​ខ្លាំង​ដែល​បង្ក​ស្នាម​ជ្រួញ​នៅលើ​ថ្ងាស​កាន់តែ​លេចធ្លោ ។

*​ម៉ាស្សា​បំបាត់​ស្នាម​ជ្រួញ
​ទី ១ ៖ ប្រើ​ម្រាម​មេដៃ និង ម្រាម​ចង្អុលដៃ​លញ់​ឈ្លី​ចុះឡើង​ក្បែរ​រោម ចិញ្ចើម ។
​ទី ២ ៖ ប្រើ​ម្រាម​មេដៃ និង ចង្អុលដៃ​លញ់​ឈ្លី​ថ្នមៗ​នៅ​ពីលើ​សាច់ដុំ​ថ្ងាស ។

*​ប្រើ​ផលិតផល​ប្រឆាំង​ភាព​ចាស់ និង ការ​ម៉ាស្សា​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​
​ក្រោយពី​លាប​ក្រែ​ម​ប្រឆាំង​ភាព​ចាស់ជរា​រួចមក ត្រូវ​អង្គុយ​ដោយ​ប្រើ​កែងដៃ​ច្រត់​ពីលើ​ក្បាលជង្គង់ ហើយ​ដាក់​បាតដៃ​ទាំងពីរ​នៅលើ​ថ្ងាស ដែល​ភាព​ក្តៅ​ឧណ្ហៗ​នៃ​បាតដៃ​អាច​ស្អំ​ថ្ងាស ។ ដូច្នេះ​មិនចាំបាច់​ម៉ាស្សា ឬ លញ់​ឈ្លី​ឡើយ ព្រោះ​ទម្ងន់​ក្បាល​អាច​ទ្រ​ដោយ​បាត​បាតដៃ ហើយ​សម្ពាធ​ស្រាលៗ​បែបនេះ​អាច​ម៉ាស្សា​ថ្ងាស​បានល្អ​ប្រសើរ ព្រមទាំង​អាចជួយ​ជំរុញ​ដល់​ការ​ស្រូបយក​ក្រែ​ម​ប្រឆាំង​ភាព​ចាស់ជរា​បានល្អ​ប្រពៃ​ទៀតផង ។

*​វិធី​ការពារ​ស្នាម​ជ្រួញ​នៅលើ​ថ្ងាស​
១-​បំបាត់​ទម្លាប់​អាក្រក់ ដោយ​កាត់បន្ថយ​ការ​យកដៃ​ស្ទាប​មុខ​ញឹកញាប់​បំបាត់​ការប្រើ​បាតដៃ​ទ្រ​មុខ និង ស្ទាបអង្អែល​ថ្ងាស ។
២-​ញាក់ចិញ្ចើម​ក៏​ជា​កត្តា​ធ្វើឱ្យមាន​ស្នាម​ជ្រួញ​នៅលើ​ថ្ងាស​ដោយ​មិនដឹង​ខ្លួន​ផងដែរ ។

៣-​ជាទូទៅ​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​បរិភោគ​ប្រភេទ​អាហារ​សាច់​លាយ​ស្បែក និង ថ្លើម​ត្រី​ឱ្យបាន​ច្រើន​ដើម្បី​ធ្វើឱ្យ​ស្បែក​មាន​ភាព​រលាស់ ។
៤-​ផ្លែឈើ​ក្រោយពេល​បរិភោគ​រួច អាច​យក​សម្បក​ដែល​នៅមាន​ជាតិ​ទឹក​មក​ជូត​ដុស​លើ​ស្បែក​ដើម្បី​ឱ្យមាន​សំណើម ៕​គ​-​ឡេង​
​ ​ ​ ​

Related