ISIS​ មាន​សាខា​ទីតាំង​សម្ងាត់​ពិសេស​ផលិត​អាវុធ​គីមី​សាស្ត្រ​

​សារព័ត៌មាន​ AP​ បាន​ដកស្រង់​ប្រភព​ព័ត៌មាន​ពី​ក្រុម​ចារកម្ម​អា​មេ​រិ​ក​ និង​អ៊ី​រ៉ា​ក់​ កាលពី​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ឲ្យ​ដឹង​ថា​ ក្រុម​អ៊ី​ស្លា​ម​បំបែក​រដ្ឋ​ ISIS​ មាន​បង្កើត​សាខា​ទីតាំង​សម្ងាត់​ពិសេស​ ក្នុង​គោលដៅ​ផលិត​អាវុធ​គីមី​សាស្ត្រ​ ដោយ​ប្រើប្រាស់​អ្នក​វិទ្យាសាស្ត្រ​របស់​ប្រទេស​អ៊ី​រ៉ា​ក់​ និង​ស៊ី​រី​ ខណៈ​ការ​ប្រកាស​របស់​ក្រុម​ចារកម្ម​អា​មេ​រិ​ក​នេះ​ គឺ​ដូច​គ្នា​ទៅ​នឹង​ការ​ប្រកាស​របស់​លោកនាយក​រដ្ឋមន្ត្រី​បារាំង​នា​ពេល​កន្លង​មក​ថា​ ក្រុម​ភេរវកម្ម​ ISIS​ អាច​នឹង​ប្រើប្រាស់​អាវុធ​គីមី​វាយប្រហារ​ក្នុង​ពេល​អនាគត​ ។​

​ក្រុម​មន្ត្រី​ចារកម្ម​អា​មេ​រិ​កបាន​លើក​ឡើង​ដែរ​ថា​ ការ​គ្រប់គ្រង​តំបន់​ជា​ច្រើន​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​នឹង​អាច​ជួយ​ដល់​ក្រុម​ភេរវកម្ម​ ISIS​ ធ្វើការ​សាកល្បង​អាវុធ​ប្រល័យ​លោក​បាន​យ៉ាង​ងាយស្រួល​បំផុត​ ។​

​បច្ចុប្បន្ន​ កងកម្លាំង​ទាហាន​អ៊ី​រ៉ា​ក់បាន​ទទួល​ការ​ចែកចាយ​នូវ​របាំងមុខ​ការពារ​ជាតិពុល​ពី​អាវុធ​គីមី​រួចរាល់​ហើយ​ ដើម្បី​បង្ការ​ទប់ស្កាត់​ចំពោះ​ការ​វាយប្រហារ​ណាមួយ​ជាយថាហេតុ​ពី​ក្រុម​ភេរវកម្ម​ ISIS​ ៕​

ISIS​ មាន​សាខា​ទីតាំង​សម្ងាត់​ពិសេស​ផលិត​អាវុធ​គីមី​សាស្ត្រ​ ISIS​ មាន​សាខា​ទីតាំង​សម្ងាត់​ពិសេស​ផលិត​អាវុធ​គីមី​សាស្ត្រ​