ជួសជុល​ជង្ហុក​សំបុកមាន់​ដោយ​អ៊ុត​កៅស៊ូ AC ផ្លូវ​លេខ​៥៧, លេខ​១១០ និង​មហាវិថី​ព្រះ​នរោត្តម

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥ មន្ទីរ​សាធារណការ​បាន​ជួសជុល​ជង្ហុក​សំបុកមាន់ ដោយ​ប្រើ​កៅស៊ូ​អ៊ុតថ្នល់ AC នៅ​ផ្លូវ​ចំនួន​៣​ខ្សែ​គឺ ផ្លូវ​លេខ​៥៧ ចាប់ពី​មហាវិថី​ព្រះ​សីហ​នុ ដល់​ផ្លូវ​លេខ​៣៦០, ផ្លូវ​លេខ​១១០ ចាប់ពី​មហាវិថី​ព្រះ​នរោត្តម​ដល់​តិ​រវិ​ថី​ព្រះ​ស៊ី​សុវត្ថិ​, មហាវិថី​ព្រះ​នរោត្តម ចំណុច​ស្តុ​ប​ខាងត្បូង​វិមាន​ឯករាជ្យ ៕