Q&A : តើ​ការ​រួមភេទ​ញឹកញាប់​អាចធ្វើឱ្យ​ទ្វារមាស​រលុង​ដែរឬទេ ?​

Sanofi

សំណួរ ៖ នាង​ខ្ញុំ​ទើបតែ​ចាប់ផ្តើម​ស្គាល់គ្នា ជាមួយ​គូស្នេហ៍​បាន​ប្រមាណ​ជា ៤ ខែ ។ ពួកយើង​ទាំងពីរ​ចូលចិត្ត​ងប់​នឹង​រឿង​លើ​គ្រែ​ដូចគ្នា ។ គាត់​ជា​មនុស្ស​ទន់ភ្លន់ សុភាពរាបសា ហើយ​ពូកែ​ខ្លាំងណាស់​រឿង​លើ​គ្រែ ធ្វើឱ្យ​នាង​ខ្ញុំ​មាន​សេចក្តីសុខ និង ចូលចិត្ត​រួមភេទ​ជាមួយ​គាត់​ញឹកញាប់​បំផុត ។

ប៉ុន្តែ​នាង​ខ្ញុំ​ធ្លាប់​ឮ​គេ​និយាយថា វា​នឹង​ធ្វើឱ្យ​កើតមាន​បញ្ហា​ជាច្រើន​យ៉ាង​ដូចជា​ធ្វើឱ្យ​ទ្វារមាស​រលុង ឬ ហ៊ី​ស​ធៀ​រៀ ជាហេតុ​ធ្វើឱ្យ​នាង​ខ្ញុំ​មានការ​ព្រួយបារម្ភ​ជាខ្លាំង ។ នាង​ខ្ញុំ​ចង់ដឹងថា តើ​អ្វីដែល​គេ​និយាយ​នេះ​វា​ជា​ការពិត​ដែរឬទេ ? តើ​មាន​មធ្យោបាយ​អ្វី​ការពារ​ដែរឬទេ ?

​ចម្លើយ ៖ យើង​ក៏​ធ្លាប់​ឮ​គេ​និយាយ​ដូចគ្នា​ដែរ​ថា ការ​ឧស្សាហ៍​រួមភេទ​ញឹកញាប់ វា​នឹង​ធ្វើឱ្យ​កើតមាន​បញ្ហា​ដូចដែល​អ្នកព្រួយបារម្ភ ឬ អាចធ្វើឱ្យ​កើតរោគ​ទាក់ទង​ផ្លូវភេទ ឬ ពិបាក​មានកូន ។ ប៉ុន្តែ​សូមជម្រាបថា វា​មិនមែនជា​ការពិត​ឡើយ ប្រសិនបើ​យើង​ចេះ​ថែទាំ​ខ្លួនឯង​ឱ្យបាន​ល្អ រឿង​អស់​ទាំងនេះ​វា​មិន​កើតមាន​ទេ ដូចជា​រឿង​រោគ​ឆ្លង​ហ៊ី​ស ធៀ​រៀ ឬ រោគ​អត់​មានកូន​ជាដើម​នឹងមិន​កើតមាន​ឡើយ ប្រសិនបើ​អ្នក និង គូស្នេហ៍​ព្រមព្រៀងគ្នា​ទាំងពីរ​នាក់​មិនមែនជា​ការបង្ខិតបង្ខំ ហើយ​អ្នក​ទាំងពីរ​រួមភេទ​តែ​ជាមួយ​ដៃគូ​របស់ខ្លួន ហើយ​ចេះ​ថែរក្សា​ភាព​ស្អាត​អនាម័យ ។

ចំណែកឯ​ការដែល​អ្នក​បារម្ភ​ខ្លាច​ទ្វារមាស​រលុង​អាចធ្វើ​លំ​ហាត់ប្រាណ​បែប​ងាយៗ​ដោយ​គ្រាន់តែ​ខ្ជឹប​គូទ​ម្តង​ប្រមាណ ១០ វិនាទី ធ្វើឱ្យបាន​ប្រមាណ​ជា ៥០-១០០ ដង ក្នុង​មួយថ្ងៃ​វា​នឹង​ជួយ​ឱ្យ​ទ្វារមាស​របស់​អ្នក​ហាប់​ណែន​ល្អ ៕


Related