ឆៃ សារាបន្តមិនស្គាល់ចាញ់ក្នុងខណៈដែលសេង ស្រឿនឈ្នះ

ភ្នំពេញ:     ​ភ្នំពេញ​:​ព្រឹត្តិការណ៍​ខ្សែក្រវាត់ K-Cement លើក​សង្វៀន SEA-TV រសៀល​ថ្ងៃទី​២១​វិច្ឆិកា​បានបញ្ចប់​ជុំ​ទី ២ហើយ ។​

​     ​អ្នក​ប្រដាល់​ឆៃ សា​រ៉ា​នៃ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​បាន​បន្តថា​នៈ​មិនទាន់​ស្គាល់​ ចាញ់​ទៀត​បន្ទាប់ពី​ផ្ដួល​ប្រាក់ រស្មី​ក្លឹប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​នៅ​ទឹក​ទី ១ នោះ​។​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​កាល​ជួបគ្នា​ក្នុង​ពូ​ល​សា​រ៉ា​បាន​យកឈ្នះ​រស្មី​នៅ​ទឹក​ទី ២ ។​ជ័យជំនះ​នេះ​ធ្វើ​ឲ្យ​សារា​មាន​កៅអី​សម្រាប់​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ ដណ្ដើម​ខ្សែក្រវាត់​។​

​    ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​អ្នក​ប្រដាល់​ហេង វាសនា​ក្លឹប​ព្រៃទទឹង​កីឡា​ប្រកួត​ចាញ់​សេង ស្រឿ​ន​ក្លឹប​ព្រះខ័ន​រាជ​ដោយ​ពិន្ទុ ។​

​    ​ការប្រកួត​នេះ​ទោះបី​វាសនា​ចាញ់​ក៏ពិតមែន​ក៏​គេ​នៅ​រក្សា​កៅអី​បាន​ សម្រាប់​ឡើង​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​មួយ​សា​រ៉ា​ដែរ ។​

+Weerachai Menayuthin ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​

​     ​ភ្នំពេញ​:​ព្រឹត្តិការណ៍​អធិរាជ​លើស​ង្វៀន​ស៊ីម៉ង់​អូដ្ឋ​របស់ TV5 បានបញ្ចប់​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ហើយ​នៅ​យប់​ ថ្ងៃទី​២១​វិច្ឆិកា ។​

​     ​អ្នក​ប្រដាល់​វ៉ាន់ ចាន់​វ៉េ​ត​ក្លឹប​គី​សែ​មាន​រិ​ទ្ធ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ចាញ់​ពិន្ទុ​អ្នក​ ប្រដាល់​ថៃ Weerachai Menayuthin ដោយ​ពិន្ទុ​ដាច់​បន្ទាប់ពី​ការប្រកួត​គ្នា ៥ ទឹក​ពេញ​នោះ ។​

​    ​Weerachai ក្លាយជា​ម្ចាស់​ខ្សែក្រវាត់ ឯ វ៉ាន់ ចាន់​វ៉េ​ត​ជា​ជើងឯក​រង​ក្នុងខណៈដែល​ឈាន ហុង​សមាគម​ប្រ​ ដាល់​ក្រសួងការពារជាតិ​បាន​លេខ ៣ និង ថៃ ប៊ុន​ហាន​ក្លឹប​រិ​ទ្ធ​ពោធិ៍​ជ័យ​កីឡា​បាន​លេខ ៤​ដោយ​មិនបាច់​ប្រកួត​ដោយ​សារ​តែ​ប៊ុន​ហាន​បាក់ដៃ​នោះ ។​