ស្ត្រី​ម្នាក់ មកពី​ប្រទេស​កាណាដា​បាន ៣​ថ្ងៃ ត្រូវ​រថយន្តបុក​ស្លាប់ នៅ​ស្រុក​ព្រៃនប់​

ព្រះសីហនុ:  ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ជា​អណិកជន​ខ្មែរ រស់នៅ​ប្រទេស​កាណាដា បានមក​ស្រុកកំណើត​ទើបបាន ៣​ថ្ងៃ ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់ ខណៈដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ជាមួយ​ប្អូនថ្លៃ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​។ ចំណែក​ប្អូនថ្លៃ​ដែលជា​អ្នក​ឌុប​នោះ ក៏​ទទួលរង​របួសធ្ងន់​ផងដែរ​។​
              
​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង នៅលើ​ផ្លូវជាតិ​លេខ​៤ ភូមិ​.​ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅវេលា​ម៉ោង​៤​នាទី​រសៀល ថ្ងៃទី​២១​ខែវិច្ឆិកា​នេះ​។

​ជនរងគ្រោះ​ឈ្មោះ​ទឹង គីម​ឡាង អាយុ​៦៥​ឆ្នាំ មកលេង​បងប្អូន​នៅ​ភូមិ​បឹង​ជុំ ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
              
​សាក្សី​នៅ​កន្លែងកើតហេតុ បាន​និយាយថា ស្ត្រី​ជា​ប្អូនថ្លៃ​ឈ្មោះ​ឆុំ មឿ​ន អាយុ​៤៨​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ បាន​រងរបួស​ធ្ងន់ កំពុង​សង្គ្រោះបន្ទាន់ រីឯ​ស្ត្រី​រងគ្រោះ​ស្លាប់​ជិះ​ពីក្រោយ ត្រូវ​រថយន្តបុក​ពីក្រោយ​ពេញទំហឹង​តែម្តង​។

​មន្ត្រីនគរបាល​ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង បង្កដោយ​រថយន្ត ១​គ្រឿង​ម៉ាក TOTOTA PRIUS ពណ៌ ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2R-6030 និង​ម៉ូតូ ១​គ្រឿង​ទៀត​ម៉ាក HONDA C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៥ គ្មាន​ស្លាក​លេខ ដោយ​ម៉ូតូ​មាន​មនុស្ស​ស្រី​ជិះ​គ្នា ២ នាក់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ពី​កើ​តទៅ​លិច ស្រាប់តែ​ពេលនោះ ក៏មាន​រថយន្ត​មួយគ្រឿង ដែល​ធ្វើដំណើរ​ចេញពី​ក្រុងព្រះសីហនុ​ទៅ​ភ្នំពេញ ពេល​ដល់​កន្លែងកើតហេតុ រថយន្ត​នោះ ក៏​ទៅបុក​ម៉ូតូ​ពីក្រោយ​បណ្តាល​ឲ្យ​មនុស្ស​ស្រី​ចំនួន ២ នាក់​រង​បួស​ធ្ងន់ ពេល​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ក៏មាន​ស្ត្រី​ម្នាក់​ស្លាប់​លើ​រថយន្ត​តែម្តង​។​

​រថយន្ត​និង​ម៉ូតូ ដែល​រង​ការខូចខាត​នោះ ត្រូវបាន​នគរ​បាលច​រា​ចរណ៍​ស្រុក​ព្រៃនប់ យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ការធ្វើការ​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​៕

ស្ត្រី​ម្នាក់ មកពី​ប្រទេស​កាណាដា​បាន ៣​ថ្ងៃ ត្រូវ​រថយន្តបុក​ស្លាប់ នៅ​ស្រុក​ព្រៃនប់​

ស្ត្រី​ម្នាក់ មកពី​ប្រទេស​កាណាដា​បាន ៣​ថ្ងៃ ត្រូវ​រថយន្តបុក​ស្លាប់ នៅ​ស្រុក​ព្រៃនប់​