ព្រឹត្តិការណ៍Sponsor Futsal-Cup ថ្ងៃដំបូង

ភ្នំពេញ:     ​ភ្នំពេញ​:​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដែល​គេ​ប្រសិទ្ធិ​នាម​ថា Sponsor Futsal-Cup 2015​នៅ​មណ្ឌល​ភ្នំ​ពេញ​នា​ថ្ងៃទី​២១​វិច្ឆិកា​ជាការ​ប្រកួត​ថ្ងៃ​ដំបូង ។​

​     ​ពេញ​មួយថ្ងៃ​ការប្រកួត​មាន​ចំនួន​២០​ប្រកួត​ដែល​ក្រុមខ្លះ​លេង​បាន​តែមួយ​ ប្រកួត​ត្រូវ​ខ្ទាត​ចេញ​ដោយសារតែ​ការប្រកួត​នេះ​មាន​ក្រុម​រហូតដល់​ទៅ​២៦​ ចូលរួម ។ ការប្រកួត​មានតែ​រយៈពេល​មួយថ្ងៃ​នោះ​ធ្វើ​ឲ្យ​ក្រុម​ខ្លាំង​ខ្លះ ស៊យ​ក៏​ខ្ទាត​ចេញ​ដែរ ។​

​    ​លោក​សឹម សាន​ត្រាន​ដែលជា​អ្នកគ្រប់គ្រង​ការប្រកួត​នេះ​បាន​ឲ្យ​ដឹងថា​ក្រុម​ដេ​ល​ ចូលរួម​ហាក់ដូចជា​លេង​កាន់តែ​ល្អ​ជាង​ពី​ឆ្នាំ​កន្លងទៅ​សូម្បីតែ​ក្រុម​ ចំណូល​ថ្មី​ក៏​លេង​បានល្អ​ដែរ ។ លោក​ទទួលស្គាល់ថា​នេះ​ជាការ​ប្រកួត​បាល់​ទាត់​ក្នុង​ក្របខ័ណ្ឌ​មិន​អាជីព​ មែន​តែ​កម្រិត​លេង​របស់​ក្រុម​ដែល​ចូលរួម​ទាំងអស់​លេង​បានល្អ​ព្រមទាំង​ យល់ដឹង​ពី​ច្បាប់​នៃ​ការប្រកួត​ទៀតផង ។​