ឈឺសន្លាក់​គួរតែ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ស័ង្គសី​

ឈឺសន្លាក់​គួរតែ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ស័ង្គសី​

​តើ​អ្នក​មាន​ដឹង​ទេ​ថា ជាតិស័​ង្គ​សីមាន​សារៈសំខាន់​សម្រា​ប់មុខ​ងារ​អង់​ស៊ីម និង​អ័រម៉ូន​ជាង​៣០០​ប្រភេទ​ដែរ​ទេ​? ក្នុង​កម្រិត​ជាតិ​ស័ង្គសី​ខ្ពស់ វា​នឹង​ជួយ​គ្រប់គ្រង​ការ​ឃ្លាន​របស់​ផ្អែម ហើយក៏​មាន​អត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន​ទៀត​ចំពោះ​រាងកាយ​មនុស្ស​ផងដែរ​។ តាមពិត ការបង្កើន​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ស័ង្គសី និង​ការរក្សា​តម្រូវការ​របស់​ជីវជាតិ​នេះ​ក្នុង​ខ្លួន​បាន​អាច​ជួយ​កាត់បន្ថយ​ការ​ឈឺសន្លាក់​បាន​ទៀត​ផង​។

​ជាតិ​ស័ង្គសី​គឺជា​សមាសធាតុដ៏​សំខាន់​មួយ​សម្រាប់​ការទាញជាតិ​រ៉ែ​បង្កើត​ឆ្អឹង និង​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​។ តាម​ការសិក្សា​មួយ​បញ្ជាក់ថា ស្ត្រី​ក្រោយ​រាំងរដូវ​រួច​ដែល​បាន​ញ៉ាំ​ជាតិ​ស័ង្គសី​ខ្ពស់​នោះ​ច្រើន​តែ​មិនសូវ​ប្រឈម​ខ្លាំង​នឹង​ជំងឺ​រលាក​សន្លាក់​ទេ ជាពិសេស​ជំងឺ​រលាក​សន្លាក់​ប្រភេទ Rheumatoid Arthritis តែម្តង​។ ជាតិ​ស័ង្គសីក៏​ដើរតួនាទី​ជា​អង់​ទី​អុក​ស៊ីដង់ សម្រាប់​បញ្ចេញ​ចោល​នូវ​រ៉ាឌីកាល​សេរី​ដែលនាំឱ្យ​មាន​បញ្ហា​រលាក និង​ជំងឺ​រ៉ាំរ៉ៃ​ផងដែរ​។ ការសិក្សា​ផ្សេង​មួយទៀត​និយាយថា ជាតិ​ស័ង្គសី​ក្នុងឈាម​មានចំនួន​ទាប​មាន​ទំនាក់ទំនង​នឹង​ការប្រឈមមុខ​នឹង​ជំងឺ​ពុក​ឆ្អឹង​ខ្ពស់​។ គេ​បញ្ជាក់ថា ថ្នាំ​បំប៉ន​ជាតិ​ស័ង្គសី ឬ​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ស័ង្គសី​អាច​មាន​ឥទ្ធិពល​វិជ្ជ​មានទៅលើ​កំហាប់​ឆ្អឹង ដូច្នេះ​ហើយ​វា​នឹង​កាត់បន្ថយ​រោគសញ្ញា​របស់​ជំងឺ​រលាក​សន្លាក់​បាន​។

​ថ្នាំ​បំប៉ន​ប្រហែលជា​មិន​មាន​សារៈសំខាន់​ជា​និច្ច​នោះទេ​។ ការផ្លាស់ប្តូរ​របប​អាហារ និង​បញ្ចូល​អាហារ​សម្បូរ​ជាតិ​ស័ង្គសី​ដូចជា ខ្ញី ស្ពៃ​ស្ពីណា​ច តៅ​ហ៊ូ សុទ្ធ​តែ​អាច​ជួយ​បំបាត់​អា​ការៈឈឺ​សន្លាក់​បាន​ទាំង   អស់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មិន​ត្រូវ​ប្រើប្រាស់​ថ្នាំ​បំប៉ន​ជាតិ​ស័ង្គី​គ្រប់​ប្រភេទ​បើសិនជា​មិន​មាន​ការចេញ​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ ឬ​អ្នកជំនាញ​ខាង​អាហារូបត្ថម្ភ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។