​តើ​កំប៉េះគូថ​របស់​មនុស្ស​ស្រី​នឹង​រីក​ធំ​ក្រោយ​ពី​រួមភេទ​រួច​ដែរ​ទេ​?

​តើ​កំប៉េះគូថ​របស់​មនុស្ស​ស្រី​នឹង​រីក​ធំ​ក្រោយ​ពី​រួមភេទ​រួច​ដែរ​ទេ​?

​ខ្ញុំ​អាយុ ២២​ឆ្នាំ ភេទ​ស្រី ហើយ​កំពុងតែ​មាន​គម្រោង​រួមភេទ​ជាមួយ​មិត្ត​ប្រុស​របស់ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ធ្លាប់​លឺ​គេ​និយាយថា នៅពេល​មនុស្ស​ស្រី​រួមភេទ​រួច កំប៉េះគូថ​នឹង​ទៅ​ជា​ធំ​ជាង​មុន​។ នេះ​គឺជា​បញ្ហា​ដ៏​ធំ​មួយ​សម្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ចង់ឱ្យ​នរណា​ម្នាក់​ដឹង​ថា​ខ្ញុំ​បាន​រួមភេទ​រួច​នោះ​ទេ​។ តើ​វា​ជា​ការពិត​ដែរ​ទេ​? តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្តេច​ទើប​បង្ការ​បញ្ហា​នេះ​បាន​?

​ដំបូង​ឡើយ រឿង​នេះ​គឺ​គ្មាន​វិធីសាស្ត្រ​អ្វី​អាច​បង្ការ​បានឡើយ​។ ផ្ទុយទៅវិញ អ្វី​ដែល​ជា​ការពិត​នោះ​គឺថា​កំប៉េះគូថ​មិន​អាច​ទៅ​ជា​ធំ​ជាង​មុន​ទេ ទោះបីជា​អ្នក​រួម​ភេទ​ម្តង ឬ​ច្រើន​ដង​ក៏ដោយ​។ យ៉ាងណាមិញ វា​នឹង​ផ្តល់​ភាព​រីករាយ និង​គឺជា​លំ​ហាត់ប្រាណ​ដ៏​ល្អ​សម្រាប់​សាច់ដុំ​កំប៉េះគូថ​អ្នក​ទៅវិញ​ទេ​។ ជាថ្មី​ម្តងទៀត អ្វី​ដែល​គួរតែ​យល់​ដឹង​នោះ​គឺថា វា​គ្រាន់តែ​ជាការ​ហាត់ប្រាណ​ដ៏​តូច​មួយ​ប៉ុណ្ណោះ តែ​វា​នឹង​មិន​បង្កើត​ឱ្យមាន​ភាព​ខុសប្លែក​ធំដុំ​ទៅលើ​រូបសម្បត្តិ​របស់​អ្នក​ឡើយ​។
​ជាមួយគ្នានេះដែរ ការ​រួមភេទ​ពិតជា​នាំ​ឱ្យ​កើនឡើង​នូវ​ចំនួន​អ័រម៉ូន​មែន ប៉ុន្តែ​មិនមែន​តែ​ក្នុងពេល​រួមភេទ​ប៉ុណ្ណោះ​នោះទេ​។ នៅ​ពេល​អ្នក​រួម​ភេទ​រួច អ័រម៉ូន​ទាំងនោះ​នឹង​ថយចុះ​វិញ ហើយ​វា​ក៏​មិន​មាន​ឥទ្ធិពល​អ្វី​យូរ​ទៅលើ​រាងកាយ ឬ​ប៉ះពាល់​ដល់​រូបរាង​របស់​អ្នក​ដែរ​។

បើសិនជា​ជំនឿ​មួយ​នេះ​ជា​ការ​ពិត​មែន នោះ​ស្ត្រី​ជាច្រើន​នឹង​មាន​កំប៉េះគូថ​ធំៗ ហើយ វា​ក៏​មិន​ធ្វើឱ្យ​រាងកាយ​មាន​សភាព​ខុស​គ្នា​អ្វី​ដែរ​។ ក្រៅពីនេះ ពួកគេ​ក៏​មិនបាច់​ទៅ​ឱ្យ​ពេទ្យ​ព្យាបាល​ដោយ​ដាក់​ឧបករណ៍​ធ្វើឱ្យ​កំប៉េះគូថ​ធំ​ទៀត​ដែរ ដោយ​គ្រាន់តែ​រួមភេទ​ពីរ​បី​ដង​ទៅ​បាន​ហើយ​។ ដូច្នេះ​សូម​កុំ​យល់ច្រឡំ​អំពី​រឿង​នេះ​ទៀត​អី​៕

អត្ថបទ៖ វេជ្ជ. ងួន សេរ័ត្ន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។