គួរតែ​ធ្វើ​ដូចម្តេច​ទើប​កូន​អាច​ចៀស​ពី​ជំងឺ​ខ្វះ​ឈាម​?

គួរតែ​ធ្វើ​ដូចម្តេច​ទើប​កូន​អាច​ចៀស​ពី​ជំងឺ​ខ្វះ​ឈាម​?

​មិន​ថា​មនុស្ស​ចាស់ ឬ​ក្មេង​នោះទេ សុទ្ធ​តែ​អាច​មាន​ជំងឺ​ខ្វះ​ឈាម​ទាំង​អស់ ព្រោះ​ដោយសារ​ចំនីអាហារ និង​ការរស់នៅ​ប្រចាំថ្ងៃ ទើប​អាច​ធ្វើឱ្យ​អ្នក​មាន​ជំងឺ​នេះ ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​កូន​អ្នក​មិនមាន​ជំងឺ​នេះ​?

  1. ​កូន​ក្មេង​ដែល​បៅ​ទឹកដោះ​ម្តាយ​ងាយ​មាន​ជំងឺ​ខ្វះ​ឈាម​ណាស់ ដូចនេះ​នៅពេលដែល​កូន​មាន​អាយុ​៥​ខែ អ្នក​អាច​បន្ថែម​អាហារ​ផ្សេងៗ​ដល់​កូន​ឱ្យ​បរិភោគបាន​។​
  2. ​នៅពេល​ដែល​អ្នក​បន្ថែម​អាហារ​ឱ្យ​កូន​បរិភោគ អ្នក​ត្រូវ​តែ​បន្ថែម​ពី​បរិមាណ​តិច​ទៅ​ច្រើន ពី​អាហារ​មួយ​ប្រភេទ​ទៅ​ច្រើន​ប្រភេទ ហើយ​នៅពេល​ដែល​កូន​មាន​អាយុ​ចាប់ពី​៦​ទៅ​៧​ខែ អ្នក​អាច​ឱ្យ​កូន​បរិភោគ​ត្រី ស៊ុត បន្លែ​ផ្សេងៗ ដើម្បី​ឱ្យ​កូន​អាច​ស្រូប​យក​ជាតិ​ដែក និង​វីតាមីន​B12​ទើប​កូន​អាច​ចៀស​ពី​ជំងឺ​ខ្វះ​ឈាម​នេះ​បាន​។​
  3. ​នៅពេល​ដែល​អ្នក​បន្ថែម​អាហារ​ឱ្យ​កូន​បរិភោគ អ្នក​ត្រូវ​តែ​ជ្រើសរើស​អាហារ​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់​ឱ្យ​កូន​បរិភោគ ទើប​វា​អាច​ទ្រទ្រង់​រាងកាយ​កូន​បាន​។​
  4. ​អ្នក​ត្រូវ​តែ​ឱ្យ​កូន​បរិភោគ​អាហារ​ដែល​មាន​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់ នោះ​វា​នឹង​ជួយ​ទ្រទ្រង់​រាងកាយ​កូន​បាន ហើយ​ថែមទាំង​អាច​ធ្វើ​ឱ្យ​កូន​មាន​សុខភាព​ល្អ ដូចនេះ​កូន​នឹង​មិន​ងាយ​មាន​ជំងឺ​នេះឡើយ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។