សេង ហៀងលេចមុខប្រកួតជាមួយជុន សាវុធ

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន​CTN​ថ្ងៃទី​២២​វិច្ឆិកា​អ្នក​ប្រដាល់​សេង ហៀ​ង​ក្លឹប​សុភា​នូ​មានជ័យ​ដែល​មិនសូវ​បង្ហាញ​មុខ​នោះបាន​ប្រកាស​ប្រកួត​ ជាមួយ​ជន សាវុធ​ក្លឹប​ពោធិ៍​ជ័យ​កីឡា ។​

​    ​សេង ហៀ​ង​ជា​អ្នក​ប្រដាល់​ដែល​ឧស្សាហ៍​ទទួល​ការពិន័យ​ពី​ករណី​ប្រកួត​មិន​អស់ពី​ សមត្ថភាព​ណាស់ ។​គេ​មាន​ស្នៀត​វ៉ៃ​ល្អ​គ្រាន់បើ​ដែរ​តែ​គេ​ឆាប់​ស្រុត​កម្លាំង​ដោយសារតែ​ ការហ្វឹកហាត់​មិនបាន​ដិតដល់ ។​ភាគច្រើន​នៃ​ការ​បរាជ័យ​របស់​អ្នក​ប្រដាល់​រូបនេះ​គឺ​មកពី​ចិត្ត​តូច និង កម្លាំង​តែម្ដង ។​

​    ​ចំពោះ​សាវុធ​វិញ​គេ​មាន​កណ្ដាប់ដៃ​រហ័ស​ណាស់​ចលនា​បំលាស់​ទី​ល្អ និង​ចល័ត​វ៉ៃ​ចេញ​បាន​លឿន ។​ស្នៀត​ទាត់ និង ជង្គង់​របស់គេ​ក៏​មិន​អន់​ដែរ ។​សម្រាប់​ការប្រកួត​នេះ​ទោះបី​សេង ហឿង​គេ​មិនអាច​មើលស្រាល​បាន​ក៏​ពិត​មែន​តែ​គេ​ជឿថា​ជុន សាវុធ​មាន​ភាគរយ​ឈ្នះ​ច្រើនជាង ។​

​    ​អ្នក​ប្រដាល់​ចិត្តធំ​ជួង ទី​តា​ក្លឹប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សំអាង ឌុន​របស់​ក្លឹប​អេ​ភូ​ថង​កីឡា​ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​ ៧១​គីឡូក្រាម ។​

​    ​តាមពិត​ទី​តា​មិនមែនជា​អ្នក​ប្រដាល់​ដែលមាន​ស្នៀត​សំបូរបែប​នោះទេ​តែ​គេ​ មាន​ភាព​អំណត់​ខ្ពស់ ហ៊ាន និង​វ៉ៃ​ហ៊ាន​ប្ដូរ​ដោយ​មិន​ខ្វល់​ពី​កែង​គូប្រកួត​ខ្លាំង ឬ ខ្សោយ​នោះឡើយ ។ ឯ សំអាង ឌុន​ក៏​ចិត្តធំ​មិន​ចាញ់​ទី​តា​ដែរ ។ ការ​គ្នា​រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មិនដឹងថា​នរណា​ជួប​សំណាងល្អ​នោះទេ ។​