ឆាយ មាស និង ចាន់ រក្សាលើសង្វៀនTIFFY ARENA

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​ឆាយ មាស ក្លឹប​សំរោង​កោង​ខេត្តបាត់ដំបង​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ចាន់ រក្សា​របស់​ក្លឹប​អេ ភូ​ថង​កីឡា​លើស​ង្វៀន​TIFFY ARENA  របស់ TV5​នៅ​ថ្ងៃទី​២២​វិច្ឆិកា​នេះ ។​

​    ​អាច​វ​និយាយបានថា​នេះ​ជាការ​ជួបគ្នា​ដ៏​កម្រ​របស់​អ្នកលេង​ជើង​ខ្លាំង​ គ្រាន់បើ​ទាំង ២ រូបនេះ ។​ជា​អ្នក​ប្រដាល់​ដែល​ចូលចិត្ត​ប្រើ​ជង្គង់ និង កែង​ដើម្បី​យកឈ្នះ​គូប្រកួត​ដូចគ្នា​នោះ​ពួក​កេ​ទាំង ២ មិន​និយាយ​វាយ​បន្ថែម​លើ​គូប្រកួត​នោះឡើយ ។​

​    ​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​គេ​ជឿថា​ពួកគេ​នឹង​វ៉ៃ​គ្នា ៥ ទឹក​មិន​ខាន​មិនតែប៉ុណ្ណោះ​រវាង​អ្នកឈ្នះ​ និង អ្នកចាញ់​ប្រាកដជា​ទ្រមខ្លួន​ដូចគ្នា​ជាមិនខាន​នោះទេ ។ ចាំមើល​នរណា​ឈ្នះ ?

​     ​ស៊ូ ពី​មក​ក្លិប​ពោធិ៍​ជ័យ​កីឡា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​គង់ វិចិត្រ​របស់​ក្លិប​កងពលតូច​លេខ ៧០ ។ អ្នក​ប្រ​ដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម ។​

​    ​មិនសូវមាន​នរណា​ស្គាល់​ពី​សាវតារ​របស់​អ្នក​ប្រដាល់​ទាំង ២ រូប​នេះឡើយ​ដោយសារតែ​គេ​មិនមែនជា​អ្នក​ប្រ​ដាល់​ដែលមាន​ឈ្មោះ​បោះ​សម្លេង​ ខ្លាំង ។​

​    ​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ខាង​ផ្គូរ​ផ្គង​នោះ​ថា​ថ្វីបើ​ពួកគេ​មិនសូវ ​ល្បីល្បាញ​មែន​តែ​គេ​ជា​អ្នក​ប្រដាល់​ដែល​វ៉ៃ​មាន​ប្លង់​ល្អ​គ្រាន់តែ​គេ​ នៅ​ស្ទើរ​បទពិសោធន៍ និង ចូលចិត្ត​ប្រើ​កម្លាំង​ខ្ជះខ្ជាយ​ដើម្បី​ផ្ដួល​គូប្រកួត​ឲ្យ​បាន​រហ័ស​តែ​ ដល់​ផ្ដួល​មិន​បាន​ក៏​ធ្លាក់ខ្លួន​វេទនា​ក៏មានដែរ ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​សុទ្ធតែ​មានឱកាស​ដើម្បី​ឈ្នះ​ដូចគ្នា​តែ​មិនដឹងថា​នរណា​ជា​អ្នកមាន​សំណាងល្អ​នោះ​ ទេ ។​

​     ​រស់ វិបុល​រប​សាំ​ក្លឹប​សាល​វ័​ន្ដ​កីឡា​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​ អ្នក​ប្រដាល់​ចាន់ គង់​រាជ របស់​ក្លឹប​តា​ព្រហ្ម មានជ័យ ។​

​    ​គង់​រាជ​ជា​អ្នក​ប្រដាល់​ដែល​តែងតែ​ធ្វើ​ឲ្យ​គូប្រកួត​មាន​របួស​ដោយសារ​ កែង​ដ៏​មុត​ស្រួច​របស់គេ ។​ជង្គង់​របស់​អ្នក​ប្រដាល់​រូបនេះ​ក៏​គួរ​ឲ្យ​ខ្លាច​ដែរ​ព្រោះ​ទោះជា​ ស្ថិតក្នុង​ជំហរ​បែបណា​ក៏​គេ​អាច​វ៉ៃ​ចេញ​បានដែរ ។​ចំ​ពេះ​កែង​របស់គេ​ វិញ​មុត ហើយ​វ៉ៃ​ចេញ​បាន​លឿន​ដែលជា​ហេ​ត​ធ្វើ​ឲ្យ​គូប្រកួត​លំបាក​ទប់ទល់​ណាស់ ។​

​     ​ចំពោះ​រស់ វិបុល​វិញ​គេ​បាន​ត្រៀមខ្លួន​ល្អ​ណាស់​សម្រាប់​ការប្រកួត​នេះ ។ លោក​ឡុង សាល​វ័​ន្ដ​និយាយថា​សិស្ស​របស់លោក​ខំ​ហ្វឹកហាត់​ណាស់​ដើម្បី​ប្រកួត​ឲ្យ​បាន ​ជក់ចិត្ត ។​ចាំមើល​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​នរណា​ឈ្នះ​?

​    ​ហែម ហៀ​ង​ក្លឹប​កងយោធពល​ខេមរភូមិន្ទ​ប្រកួត​ជាមួយ​ឡុង ប៊ុន​រ៉ាត់​ក្លឹប​សាល​វ័​ន្ដ​កីឡា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គី​ឡូ​ក្រាម និង យឹម និម្មិត​ក្លឹប​កងពលតូច​លេខ ៣១ ប្រកួត​ជាមួយ​ផាន នេ​ត​មកពី​ក្លឹប​ខេត្តតាកែវ​ក្នុង​ប្រភេទ​ទម្ងន់​៥៤គីឡូក្រាម ។​