នរណា ស៊ី នរណារវាងប៊ិត ប៊ុនធឿនជាមួយថុល មករា ?

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​ប៊ិ​ត ប៊ុនធឿន​ក្លឹប​តា​ព្រហ្ម​មានជ័យ និង ថុល មករា​ក្លឹប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់​ត្រូវ​ជួប​ប្រកួត​គ្នា​ថ្ងៃទី​២២ ​វិច្ឆិកា​លើស​ង្វៀន​Ganzberg របស់ SEA-TV ។​

​    ​អ្នក​ប្រដាល់​ទម្ងន់​៦៣,៥០​គីឡូក្រាម​ទាំង ២ រូបនេះ​ការ​វ៉ៃ​ចេញ​របស់គេ​ធ្ងន់​ដូចគ្នា​តែ​ហាក់ដូចជា​យឺត​បន្តិច ។​មក​រាជា​អ្នក​ប្រដាល់​មួយរូប​ដែល​ខ្សោយ​ជើង​ក្រោម​ណាស់ ស្ទើរតែ​គ្រប់ការ​ប្រកួត​គេ​តែងតែ​ត្រូវ​គូប្រកួត​ទាត់​ឲ្យ​ខូច​ ជើង​តែបើ​គូប្រកួត​អន់​នោះ​មិនអាច​វាយប្រហារ​ជើង​ក្រោម​គេ​បានឡើយ ។​

​     ​ប៊ុនធឿន​វិញ​ឆាប់​ដង្ហក់​បន្តិច​តែ​ការ​វ៉ៃ​ចេញ​របស់គេ​ធ្ងន់​ពិសេស​ជើង​ របស់គេ​ធ្ងន់​ណាស់​គ្រាន់តែ​ការ​វ៉ៃ​ចេញ​ របស់គេ​មិនសូវមាន​កលល្បិច ។ កណ្ដាប់ដៃ​របស់​អ្នក​ប្រដាល់​រូបនេះ​ក៏​ធ្ងន់​ដែរ ។

​    ​ការប្រកួត​នេះ​ទាំងសងខាង​សុទ្ធតែ​មានឱកាស​ដណ្ដើម​ជ័យជំនះ​ដូចគ្នា​ពិសេស​ ប៊ុនធឿន​អាច​នឹង​ឈ្នះ​មុន​ទឹក​ ទី ៥​ក៏​ថា​បានដែរ ។ ជ័យជំនះ​ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ​នរណា ?

​    ​ពុទ្ធ សុជាតិ​ក្លឹប​ពុទ្ធ សេរី​វង្ស​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ប៉ូ វណ្ណ​សក្តិ​របស់​ក្លឹប​គី​សែ​មាន​រិ​ទ្ធ​ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ក៏មាន​ឱកាស​ឈ្នះ​ដូចគ្នា​ដែរ ។ វណ្ណ​សក្តិ​ជា​អ្នក​ប្រដាល់​ដែលមាន​ផ្លែ​វ៉ៃ​ចេញ​ល្អ​ណាស់​គឺ​គេ​ល្អ​ទាំង​ កែង​ទាំង​ជង្គង់ និង​ស្នៀត​ទាត់​ព្រមទាំង​កណ្ដាប់ដៃ ។​អ្នក​ដែល​ជួប​ជាមួយ​វណ្ណ​សក្តិ​កម្រ នឹង​គ្មាន​ របួស​ណាស់ តែ​អ្នក​ប្រដាល់​រូបនេះ​មានចិត្ត​តូច​បន្តិច និង​កម្លាំង​ឆាប់​ធ្លាក់ចុះ ។​

​     ​ចំពោះ​សុជាតិ​វិញ​មិនសូវ​ជាមាន​ផ្លែ​អ្វី​ច្បាស់​នោះទេ​តែ​គេ​មាន​ចិត្តធំ ព្រមទាំង​មាន​កម្លាំង​គ្រប់គ្រាន់​សម្រាប់​ តស៊ូ​បាន ៥ ទឹក​ទៀតផង ។​សុជាតិ​គេ​ការបារ​បានល្អ​គ្រាន់បើ​គឺ​កម្រ​មាន​នរណា​ធ្វើ​ឲ្យ​គេ​មាន​របួស ​ណាស់ ។

​    ​ការប្រកួត​នេះ​អាច​នឹង​បញ្ចប់​មុន​ទឹក​ទី ៥ ព្រោះ​បើ​នរណា​ប្រហែស​អ្នកនោះ​មាន​គ្រោះថ្នាក់ ។​នរណា​ជា​អ្នក​ឈ្នះ​ក្នុង​ការប្រកួត​នេះ ?

​    ​អ្នក​ប្រដាល់​ជើងចាស់​លីន អ៊ី​ស្សខយ​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​បាន​វិល​មកកាន់​សង្វៀន​ប្រកួត ​វិញ​ដោយ​ ជួប​ប្រកួត​ជាមួយ​ម៉ូ រដ្ឋា​ក្លឹប​ព្រៃទទឹង​កីឡា​ក្នុង​ប្រភេទ​ទម្ងន់​៧០​គីឡូក្រាម ។​

​    ​អ៊ុ​ល រាត្រី​ក្លឹប​ពន្លឺ​វិបុល​រិទ្ធី ប្រកួត​ជាមួយ​ម៉ន វ៉ាន់​នី​ក្លិប​ការិយាល័យ​ទី ៥​កងទ័ពជើងគោក និង អ្នក​ប្រដាល់​ សារឿន ទិ​ត្យ​ក្លឹប​តា​ព្រហ្ម​មានជ័យ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​គង់ ហួរ​ក្លឹប​កងយោធពល​ខេមរភូមិន្ទ​ ក្នុង​ប្រភេទ​ទម្ងន់​៥១ គីឡូក្រាម ។​