នូវ ស៊ីថា តស៊ូជាមួយសេក គឹមភាពបានឬទេ ?

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​នូវ ស៊ីថា​ដែល​តែងតែ​ជួប​បរាជ័យ​ក្នុងការ​ប្រកួត​នោះ​បន្ទាប់ពី​ខិតខំ​ ស្ដារឡើងវិញ​នូវ​កេរ្តិ៍​ឈ្មោះ​បាន​ខ្លះៗ​នោះបាន​ណាត់​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​សេក គឹម​ភាព​របស់​ក្លិប​ព​ង្គ​រ​មានជ័យ​ខេត្តសៀមរាប​លើ​សង្វៀន Black Cat របស់ SEA-TV នៅ​យប់​ថ្ងៃទី​២២​វិច្ឆិកា ។​

​    ​ស៊ីថា​តែងតែ​បរាជ័យ​បន្ទាប់ពី​ត្រូវ​គូប្រកួត​វាយប្រហារ​ជើង​ក្រោម​នោះ​ តែមួយ​រយៈ​នេះ​គេ​ចេះ​ការពារ​ជើង​ក្រោម​បាន​យ៉ាង​ល្អ ។​ជា​អ្នក​ប្រដាល់​ដែល​ពូកែ​កណ្ដាប់ដៃ​ស៊ីថា​តែងតែ​ផ្ដួល និង យកឈ្នះ​គូប្រកួត​ដោយសារ​កណ្ដាប់​ ដៃ​នេះ​តែម្ដង ។​

​    ​សេក គឹម​ភាព​វិញ​មួយរយៈ​នេះ​គេ​បាន​សាង​កេរ្តិ៍​បាន​យ៉ាង​អស្ចារ្យ​ហើយ​ថែមទាំង​ ដណ្ដើមបាន​ឱកាស​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ជា​ញឹកញាប់​ទៀតផង ។​គេ​ជា​អ្នក​ប្រដាល់​ដែលមាន​កម្លាំង​អស្ចារ្យ​ណាស់​ទោះបី​ការ​វ៉ៃ​ចេញ​ របស់គេ​មាន​លក្ខនៈ​ត្រង់ៗ​មិនសូវមាន​កលល្បិច​ក៏ពិតមែន​តែ​ធ្ងន់​ណាស់​បើ​ចំ​ ពេញ​នោះ​គូប្រកួត​សន្លប់​ក្រោក​មិន​រួច​ឡើយ ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ពុំ​ធ្លាប់​ជួប​ប្រកួត​គ្នា​ពីមុនមក​ទេ ។ ការជួបគ្នា​ដំបូង​នេះ​មិនដឹងថា​ជ័យជំនះ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់ដៃ​នូវ ស៊ីថា ឬ សេក គឹម​ភាព​នោះឡើយ ។​
​    ​យ៉ុ​ន ដា​រ័ត្ន របស់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ដែរនោះ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ ជាមួយ​អ្នក​ប្រដាល់​ឡុង សុ​ភ័ស្ស​មកពី​ក្លិប​សាល​វ័​ន្ដ​កីឡា ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤ គីឡូក្រាម ។ មិនសូវមាន​នរណា​ស្គាល់​ពួកគេ​នោះ​ទេ​តែ​បើតាម​ការអះអាង​ពី​មន្ត្រី​ខាង​ចាប់ ​គូ​នោះ​ថា​ពួកគេ​មិន​អន់​ឡើយ ។ ពួកគេ​មិនមែនជា​អ្នក​ប្រដាល់​ជើង​ថ្មី​ឡើយ​គេ​មាន​ប្រវត្តិ​ឡើង​សង្វៀន​ មិនតិច​ទេ ។ នរណា​នឹង​ឈ្នះ​ក្នុង​ការប្រកួត​នេះ ?

​    ​ឈាង ហេង​របស់​ក្លិប​អេ​ភូ​ថង​កីឡា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សៅ សុវណ្ណ​របស់​ក្លឹប​តា​ព្រហ្ម​មានជ័យ​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម ។​