ឡេះ តើក និង ឈិន ក្វាន់ង៉ុយលេចមុខនៅសង្វៀន Black Cat របស់ SEA-TV

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​លើស​ង្វៀន Cambodia Beer របស់ SEA-TV​សម្រាប់​ថ្ងៃទី​២២ វិច្ឆិកា​អ្នក​ប្រដាល់​ឡេះ តើក​ក្លឹប​ពុទ្ធ​សេរី​វង្ស​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ចូលនិវត្តន៍​របស់​ថៃ​ឈ្មោះ​ Than Vallek ។​

​    ​តាមពិត​អ្នក​ប្រដាល់​ជើងចាស់​ថៃ​រូបនេះ​បាន​ក្លាយជា​គ្រូបង្វឹក​ទៅហើយ​ តែម្ដង​ម្កាល​គេ​នៅតែ​ឡើង​ប្រកួត ។​អ្នក​ប្រដាល់​រូបនេះ​មាន​របៀប​វ៉ៃ​ល្អ​គ្រាន់តែ​កម្លាំង​របស់គេ​ឆាប់​ ស្រុតចុះ​តែប៉ុណ្ណោះ ។ គេ​ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រ​ដាល់​ខ្លាំងៗ​របស់​កម្ពុជា​ច្រើន​នាក់​ដែរ ​បើ​គេ​ចាញ់​គឺ​ចាញ់​ដោយ​ពិន្ទុ​ប៉ុណ្ណោះ ។​

​    ​Than Vallek​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១២០​ដង ក្នុងនោះ​បានទទួល​ជ័យជំនះ​៩៩​ដង ចាញ់​១៨​ដង និង​ស្មើ​ពិន្ទុ​ចំនួន ៣ ដង ។​

​     ​ចំពោះ​អ្នក​ប្រដាល់​កម្ពុជា​ឡេះ តើក​វិញ​ត្រូវបាន​គេ​ប្រសិទ្ធិ​នាម​ថា​ជា​អ្នក​ប្រដាល់​ដែលមាន​ស្នៀត​ រញ៉េរញ៉ៃ​គឺ​គេ​វ៉ៃ​ដោយ​គ្មាន​ស្នៀត​អ្វី​ច្បាស់លាស់​ឡើយ ។​ទោះបី​ដួល​ក៏​គេ​នៅតែ​ទាត់ ឬ វ៉ៃ​ចេញ​ដែរ​ហើយ​ការ​វ៉ៃ​ចេញ​នោះ​មិនសូវ​ច្បាស់​ទេ ។​ជា​ញឹកញាប់​ស្នៀត​ផ្កាប់​ចាន​របស់​ឡេះ តើក​តែងតែ​ស៊ី​ក​ញ្ចឹ​ង ក ឬ​ថ្កា​ម​គូប្រកួត ។​

​    ​ការប្រកួត​នេះ​ជ័យជំនះ​បាន​ទៅលើ​ឡេះ តើក ឬ  Than Vallek ? គួរបញ្ជាក់​ថា​ពួក​កេ​សុទ្ធតែ​មានឱកាស​ ដើម្បី​ឈ្នះ​ដូចគ្នា ។​

​     ​ឈិន ក្វាន់​ង៉ុ​យ​ក្លឹប​ម្កុដ​រាជសីហ៍ ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Phlay Noy អ្នក​ប្រ​ ដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។​

​    ​ក្វាន់​ង៉ុ​យ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៩​ដង ឈ្នះ​៦៧​ដង ចាញ់ ១០​ដង និង ស្មើ​ពិន្ទុ ២ ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ​Phlay Noy វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩៨​ដង ឈ្នះ​៨២​ដង ចាញ់​១៤​ដង និង ស្មើ​ពិន្ទុ ២ ដង ។ ចាំមើល​ការប្រកួត​នេះ​ នរណា​មាន​សមត្ថភាព​ដណ្ដើមបាន​ជ័យជំនះ ?

​    ​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​ផន ផល្លា​ក្លឹប​តា​ព្រហ្ម​មានជ័យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ ម៉ន រ៉ៃ​យ៉ា​ក្លឹប​ការិយាល័យ​ទី ៥​កងទ័ពជើងគោក​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ សារឿន ទិ​ត្យ ក្លឹប​តា​ព្រហ្ម​មានជ័យ​ ដែរនោះ​ប្រកួត​ជាមួយ​ធឿន សុវណ្ណ​ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ខេត្តបន្ទាយមានជ័យ ។​