ត្រី​ចំហុយ​ទឹកស៊ីអ៊ីវ​

Sanofi

*​គ្រឿងផ្សំ​

​ត្រី​ទី​ឡា​ប្យ៉ា​មួយ​ក្បាល ( ទម្ងន់ ៣០០ ក្រាម ) ខ្ទឹមក្រហម ១០ ក្រាម ទឹកស៊ីអ៊ីវ ២ ស្លាបព្រា​បាយ និង ប្រេងឆា ១ វែក​សម្ល ។​

*​វិធី​ធ្វើ​

១ – ហាន់​ខ្ទឹមក្រហម​ស្តើងៗ រួចហើយ​យកទៅ​រោយ​ក្រាលដាក់​នៅ​បាត​ចានទាប​ទុក​ប្រើការ ។
២ – ធ្វើ​ត្រី​រួច​លាង​ទឹក​ឱ្យ​ស្អាត ហើយ​ឆូត​លើ​ខ្នង​ត្រី​ទាំងសងខាង​ពី ៣ ទៅ ៤ ឆ្នូត ។ បន្ទាប់មក​ដាក់​ត្រី​ចំហុយ​រយៈពេល ២០ នាទី ទើប​ស្រង់​យកទៅដាក់​ក្នុង​ចាន​ក្រាល​ខ្ទឹមក្រហម ។

៣ – ចាក់​ប្រេងឆា​ចូល​ខ្ទះ​រង់ចាំ​ខ្ទះ​ក្តៅ​ហុយផ្សែង ទើប​ចាក់ទឹកស៊ីអ៊ីវ​ចូល ហើយ​រម្ងាស់​ឱ្យ​ពុះ​សឹម​យកមក​ចាក់​ស្រោច​ពីលើ ចាន​ត្រី​ចំហុយ​ទុកជា​ការ​ស្រេច ៕

Related