មូលហេតុ​ដែល​ធ្វើឲ្យ​មនុស្សស្រី​ឆាប់​ធុញនឹងស្នេហា

មនុស្សភាគច្រើនតែងតែយល់ថា បុរសៗ​ឆាប់ធុញទ្រាន់នឹងស្នេហា ហើយ​ឆាប់បែកចិត្តទៅរកដៃគូថ្មីមួយទៀត ប៉ុន្តែ​មនុស្សស្រី​អាច​ក៏មាន​ចិត្ត​ប្រែប្រួល​​ដូចនឹង​​មនុស្ស​ប្រុស​ដែរ។ មនុស្ស​ស្រី​ជំនាន់ថ្មីសង្កត់​ខ្លាំង​ទៅលើអ្វី​ដែលពួកនាង​ចង់​បាន ហើយនៅ​ពេលពួក​នាងមិន​បានវា​នោះទេ ពួកនាងនឹង​ចាប់ផ្តើម​មានអារម្មណ៏​ធុញទ្រាន់​នឹង​ស្នេហា។
 
មូលហេតុ​ដែល​ធ្វើឲ្យ​មនុស្សស្រី​ឆាប់​ធុញនឹងស្នេហា
គូស្នេហ៍នេះ​ចូលចិត្តស្រឡាញ់គ្នាតែមួយឆាវ ហើយ​​ក៏បែកគ្នាទៅវិញ ដោយមិនបាន​គិតវែងឆ្ងាយ ហើយគ្មានការមិនមានការឈឺចាប់ធ្ងន់ធ្ងរអ្វីដែរ។ ដូច្នេះ ធ្វើឲ្យ​មនុស្សស្រី​ឆាប់​ធុញទ្រាន់​នឹងស្នេហា។ ខាងក្រោមនេះជាហេតុផល​ទូទៅបំផុត​ដែលធ្វើឲ្យ​មនុស្សស្រីធុញទ្រាន់​នឹងស្នេហា៖
ចង់បាន​ផលប្រយោជន៏​ពីនាង
អ្វីដែល​មនុស្សស្រីច​ង់បាន​គឺ មិត្តប្រុស​របស់នាង​ចាត់ទុកនាង​ជាមនុស្សដ៏មាន​តម្លៃ​ម្នាក់នៅក្នុងជីវិត។ ប៉ុន្តែក្រោយពេលដែលស្រឡាញ់គ្នាយូរៗទៅ បុរសៗ​ចាប់ផ្តើម​មាន​ការ​ប្រែប្រួលខុសពីមុន។ គាត់លែង​តស៊ូដូចកាលគ្រាដំបូង ទោះបីជានៅឆ្ងាយក៏ខំស្កាត់មកមកជួបអ្នក រួចនិយាយ​ពាក្យថា បងនឹកអូន ហើយ​ក៏ត្រឡប់ទៅវិញទៀតហើយ។
លែងមាន​កាដូឲ្យនាង
រាល់មនុស្សស្រី​ទាំងឡាយតែងតែ​ចូលចិត្ត​ភាពថ្នាក់ថ្នម។ ប៉ុន្តែបុរសៗ​គិតថា ពួកគេ​ត្រូវការ​ឲ្យនាង​មានអារម្មណ៏​រំភើប​នឹងកាដូតែ​ក្នុងកំឡុងពេល​ចាប់ផ្តើម​ចែចង់​នាង​ដំបូង​តែ​ប៉ុណ្ណោះ។ ប៉ុន្តែមនុស្សស្រី​តែងតែ​រំពឹងចង់បាន​កាដូជានិច្ច។ ប្រសិនបើ​លែងមាន​កាដូឲ្យនាង នោះនាង​ឆាប់ធុញទ្រាន់​នឹងស្នេហា។
លែងមានភាពរ៉ូមែន​ទិច
មានពេល​មួយដែលគាត់បាន​ថើបអ្នក​នៅតាម​ទីសាធារណៈ ហើយ​មានភាព​ក្លាហាន​ចំពោះស្នេហា។ តែឥលូវ​នេះ គាត់មិនចង់សូម្បី​តែកាន់​ដៃអ្នក ព្រោះវា​គួរឲ្យខ្មាស់អៀន។
ភាពរ៉ូមែនទិច​ជាអ្វីដែល​មនុស្សស្រី​គ្រប់រូប​ចង់បាន​ពីសេចក្តីស្នេហា។ ប្រសិនបើ​អ្នកមិន​អាចផ្តល់​ឲ្យនាងទេ នោះនាង​នឹងបោះបង់​អ្នកចោល។
ជាមនុស្សប្រុសម្នាក់​ដែល​ល្អខ្លាំងពេក
ប្រសិនបើអ្នក​ជាមនុស្សប្រុស​ដែលល្អខ្លាំង​ពេក ហើយក្លាយ​ជាសត្វចិញ្ចឹម​របស់​នាង នោះធ្វើឲ្យ​នាង​ឆាប់ធុញទ្រាន់​នឹងស្នេហា។ នេះជាមូលហេតុ​ដែលអ្នក​គួរបង្ហាញ​ភាពចិត្តខ្មៅ​ម្តង​ម្កាល​ចំពោះ​នាង។ នេះនឹងអាច​ជួយរក្សា​ចំណងស្នេហា​របស់​អ្នកបាន។
ឆាប់សុំ​នាងរៀប​ការពេក
ប្រសិនបើអ្នកឆាប់សុំនាង​រៀបការលឿន​ពេក មិត្តស្រីរបស់​អ្នកអាច​គិតថា នាងនឹង​បាត់បង់​សេរីភាព។ ការប្តេជ្ញាចិត្ត​ជារឿង​មួយល្អ ប៉ុន្តែ​ត្រូវឲ្យ​ការ​ប្តេជ្ញាចិត្ត​នេះកើត​មាន​ក្នុង​រយៈ​ពេលយូរ។ ប្រសិនបើអ្នកប្រញាប់​សុំនាង​រៀបការ នាងអាច​នឹងសប្បាយ​ចិត្តក្នុង​រយៈពេលខ្លី។ ប៉ុន្តែនាងនឹង​ចាប់ផ្តើម​ធុញទ្រាន់​នឹងស្នេហា​នៅពេល​ក្រោយ៕
ដោយ៖ ដារ៉ា
ប្រភព៖ soha

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • មូលហេតុ​ដែល​ធ្វើឲ្យ​មនុស្សស្រី​ឆាប់​ធុញនឹងស្នេហា