ព្រឹក​នេះ​លោក​ប៉ា​ សុជាតិ​វង្ស ធ្វើ​ពិធី​សូត្រ​មន្ត​ បង្សុកូល​​​​​ឧទ្ទិស​ដល់​វិញ្ញាណ​ក្ខន្ធ​អ្នក​ស្លាប់​នៅ​ស្ពាន​ពេជ្រ​

រាជធានី​ភ្នំ​ពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ​​​​នៅ​ព្រឹក​ថ្ងៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទី​២២ វិច្ឆិកា ២០១៥ ​នេះ​លោក​ប៉ា​ សុជាតិ​វង្ស ​អភិ​បាល​រាជ​ធានី​ រួម​ទាំង​ប្រធាន​ក្រុម​​ប្រឹក្សា​រាជ​ធានី និង​មន្ត្រី​រាជ​ការ​ក្រោម​ឱវាទ​បាន​ធ្វើ​ពិធី​រាប់​បាត្រ​សូត្រ​មន្ត​​ បង្សុ​កូល​ឧទ្ទិស​ដល់​វិញ្ញាណ​ក្ខន្ធ​អ្នក​ស្លាប់​នៅ​ស្ពាន​ពេជ្រ​ ដោយ​មាន​ព្រះ​សង្ឃ​និមន្ត​រាប់​បាត្រ​ចំនួន​១០៨​អង្គ​។

គួរ​រំលឹក​ថា កាល​ពី​ថ្ងៃ​ទី​២២​ វិច្ឆិកា ២០១០ មាន​ឧប្បទ្ទវហេតុ​រត់​ជាន់​គ្នា​លើ​ស្ពាន​ពេជ្រ​បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​ជាង​៣០០​នាក់ និង​របួស​ជាង​៧០០​នាក់​៕