រថយន្ត​សម្រាប់​អម​ដំណើរ​ប្រតិភូ​នាយក​រដ្ឋមន្រ្តី​រុស្ស៊ី មក​ដល់​ព្រលាន​យន្តហោះ​ភ្នំពេញ

ភ្នំពេញ៖ រថយន្តសេរីទំនើបៗចំនួន ៥គ្រឿង ដែលត្រូវគេអះអាងថា សម្រាប់ទទួលអមដំណើរប្រតិភូនាយករដ្ឋមន្រ្តីរុស្ស៊ី ត្រូវបានដឹកជញ្ជូនតាមយន្តហោះប្រភេទ IL-76 មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ម្សិលមិញ ។ ប្រភពព័ត៌មានឱ្យដឹងថា រថយន្តសេរីទំនើបទាំងនោះ ព្រមទាំងសម្ភារមួយចំនួន ត្រូវបានចាំទទួលដោយមន្រ្តីស្ថានទូតសហព័ន្ធរុស្សី ប្រចាំកម្ពុជា ជាមួយនឹងការជួយសម្រួលពីសំណាក់មន្រ្តីកម្ពុជាផងដែរ។

នាយករដ្ឋមន្ដ្រីរុស្ស៊ី លោក ឌីមេទ្រី មេវ៉េដេវ នឹងមកបំពេញទស្សនកិច្ចជាលើកដំបូង និងជាប្រវត្តិសាស្រ្តនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ជាមួយនឹងការអញ្ជើញទៅទស្សនាប្រាង្គប្រាសាទអង្គរ ដ៏ល្បាញល្បីនៅខេត្តសៀមរាប។

មន្រ្តីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា កងកម្លាំងសមត្ថកិច្ចរួមមាន នគរបាល អាវុធហត្ថ និងយោធាជាង ១ម៉ឺននាក់ នឹងត្រូវបានដាក់ពង្រាយក្នុងរាជធានីភ្នំពេញ និងខេត្ដសៀមរាប ដើម្បីការពារសន្ដិសុខសណ្ដាប់ធ្នាប់ នៃការមកបំពេញទស្សនកិច្ចជាផ្លូវការរបស់ នាយករដ្ឋមន្ដ្រីរុស្ស៊ី លោក ឌីមេទ្រី មេវ៉េដេវ ៕

រថយន្ត​សម្រាប់​អម​ដំណើរ​ប្រតិភូ​នាយក​រដ្ឋមន្រ្តី​រុស្ស៊ី មក​ដល់​ព្រលាន​យន្តហោះ​ភ្នំពេញ

រថយន្ត​សម្រាប់​អម​ដំណើរ​ប្រតិភូ​នាយក​រដ្ឋមន្រ្តី​រុស្ស៊ី មក​ដល់​ព្រលាន​យន្តហោះ​ភ្នំពេញ