ចោរប្លន់ប្រដាប់អាវុធព្រហើន ជិះរថយន្តទៅបាញ់ប្លន់ ផ្ទះលក់ថ្នាំពេទ្យ ផ្អើលក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ កាលពីព្រលប់ថ្ងៃទី២១វិច្ឆិកាឆ្នាំ២០១៥ នេះក្រុមចោរប្រដាប់ អាវុធចំនួន៤នាក់បានបើករថយន្តCamryឆ្លាមពណ៌ខ្មៅមួយគ្រឿង ទៅបាញ់ប្លន់ ផ្ទះលក់ថ្នាំពេទ្យនិងរកស៊ីលក់ទិញដីស្ថិតនៅកណ្តាលក្រុងស្វាយរៀងក្នុងភូមិចុង ព្រែកសង្កាត់ស្វាយរៀងខេត្តស្វាយរៀង បាញ់ឲ្យរងរបួស២នាក់ឪពុកកូន ធ្វើឲ្យ ផ្អើលពេញក្រុងស្វាយរៀង ត្រូវសមត្ថកិច្ចមកអន្តរាគមន៍ចាប់បានចោរម្នាក់ ។

ប្រភពបានឲ្យដឹងថាមុនពេលកើតហេតុមានជនសង្ស័យ៣នាក់ជិះរថយន្ត១គ្រឿង ម៉ាកកាមរីឆ្លាមពណ៌ខ្មៅ មកដល់ហើយជនសង្ស័យម្នាក់ ចុះមកដោយប្រើល្បិច ទិញថ្នាំពេទ្យម្តងទិញឲ្យមនុស្សចាស់ ម្តងផ្សំឲ្យកូនក្មេង បន្ទាប់មកជនសង្ស័យ ម្នាក់ទៀតមកដល់ក៏ទាញកាំភ្លើងខ្លីភ្ជង់បម្រុងប្លន់ ពេលនោះជនរងគ្រោះ ក៏ទះ កាំភ្លើងចេញ ចោរក៏បានបាញ់ទៅលើជនរងគ្រោះជាឪពុកឈ្មោះ ឈួរ សុម៉ាលី អាយុ៤៧ឆ្នាំរបួសស្មាឆ្វេង និង កូនប្រុស ឈ្មោះ ឈួរ ម៉ាលីរតនៈ អាយុ៦ឆ្នាំ របួសកែងជើងខាងស្តាំ។

ក្រុមចោរមានការភិតភ័យក៏នាំគ្នារត់ឡើងឡានគេចខ្លួនតែជនសង្ស័យម្នាក់ឡើង ឡានមិនទាន់ក៏រត់គេចខ្លួនរួចឡើងជិះម៉ូតូឌុបជិះចំម៉ូតូនគបាលស្លៀកពាក់ស៊ីវិល ក៏ដឹកចូលបន្ទាយកងរាជអាវុធហត្ថក្រុងស្វាយរៀង ចាប់វាយខ្នោះយ៉ាងស្រួល តែម្តង ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជាច្រើននាក់ទាំងនគរបាលនិងអាវុធហត្ថបាន ចុះទៅជួយអន្តរាគមន៍ និងធ្វើការសួរនាំជនរងគ្រោះស្រាវជ្រាវចាប់ក្រុមចោរប្លន់ ទាំង នោះមកផ្តន្ទាទោសតាមច្បាប់៕
ចោរប្លន់ប្រដាប់អាវុធព្រហើន  ជិះរថយន្តទៅបាញ់ប្លន់ ផ្ទះលក់ថ្នាំពេទ្យ ផ្អើលក្រុងស្វាយរៀង ចោរប្លន់ប្រដាប់អាវុធព្រហើន  ជិះរថយន្តទៅបាញ់ប្លន់ ផ្ទះលក់ថ្នាំពេទ្យ ផ្អើលក្រុងស្វាយរៀង