សុបិនចង្រៃ នួននាងស្រី ខាំលិង្គប្តី ដាច់ពាក់កណ្ដាល

ខេត្តកំពង់ធំ ៖ រឿងភ្ញាក់ផ្អើលនិងហួសចិត្ត គឺបុរសម្នាក់ត្រូវប្រពន្ធ ខាំដាច់លិង្គ ពាក់កណ្ដាល ដោយមិនដឹងមូលហេតុ ខណៈកំពុងដេកលង់លក់ កាលពីយប់ ថ្ងៃទី១៩វិច្ឆិកា២០១៥នៅលើផ្ទះរបស់ខ្លួននៅភូមិស៊ីវត្ថាឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

បុរសជាប្ដី ដែលត្រូវប្រពន្ធខាំលិង្គដាច់នោះ មានឈ្មោះប៉ាន់ សេង អាយុ៣២ ឆ្នាំ មុខរបរកសិករបានអោយដឹងថាក្រោយពីហូបបាយជួបជុំគ្នាយ៉ាងឆ្ងាញ់ពិសា ជា មួយប្រពន្ធកូនរួចនាំគ្នាចូលដេកដូចសព្វមួយដងខណៈកំពុងដេកលង់លក់ស្កប់ ស្កល់ស្រាប់តែប្រពន្ធរបស់គាត់ឈ្មោះ យិម ឈ័ន អាយុ២៨ឆ្នាំបានខាំលិង្គរបស់ លោកធ្វើឲ្យលោកឈឺចុកចាប់ ស្រែកស្លន់ស្លោ យកដៃទះកំផ្លៀងប្រពន្ធតែទោះ ខំទះយ៉ាងណាក៏ប្រពន្ធមិនព្រមហាមាត់ខាំដែរពោល គឺខាំដាច់ពាក់កណ្ដាលតែ ម្ដងទើបហាមាត់។ក្រោយពីកើតហេតុបងប្អូនបានដឹកយកមកសង្គ្រោះ នៅមន្ទីរ ពេទ្យបារាយណ៍ សន្ទុក។

បុរសជាប្តីបានបន្តទៀតថា លោកមិនដឹងថាហេតុអ្វី បានជាប្រពន្ធរបស់គាត់ខាំ លិង្គរបស់គាត់រហូតដាច់ពាក់កណ្ដាលបែបនេះទេព្រោះប្រពន្ឋគាត់មិនមានរឿង អ្វីជាមួយគាត់នោះឡើយ ឬអាចមកពី យល់សប្តិចង្រៃ ទើបឈានដល់ការខាំ លិង្គ របស់គាត់រហូតដាច់ពាក់ កណ្ដាលបែបនេះ៕

សុបិនចង្រៃ នួននាងស្រី ខាំលិង្គប្តី ដាច់ពាក់កណ្ដាល