ឱកសុគន្ធកញ្ញា​​​ និង ឆន សុវណ្ណរាជ បង្ហាញវត្តមាន នាឡិកាដៃម៉ាក G-SHOCK នៅលើទីផ្សារកម្ពុជា​

ភ្នំពេញ:

ក្រុមហ៊ុន​LDI ENTERPRISE Ltdនិងក្រុមហ៊ុន​នាឡិកា CASIO បាន​សហការគ្នា​ប្រារព្ធ​នូវ​​​ព្រឹត្តិការណ៍​ធំ​ប្រចំាឆ្នំា​នៃនាឡិកា​ដៃម៉ាក​​G-SHOCK ក្រោម​ប្រធានបទ​« SHOCK THE WORLD PHNOM PENH 2015»នៅសណ្ឋាគារ​ ឡឺ រូយ៉ាល់​ ក្នុងគោល​បំណង​ចង់បង្ហាញ​ថា​ នាឡិកាដៃម៉ា​ក​​G-SHOCKចាប់ផ្តើម​មានវត្តមាន​នៅលើទីផ្សារកម្ពុជា


ពិធីនេះ​មាន​​ការ​​អញ្ចើញ​ចូលរួម​​ជា​កិត្តិយស លោកស្រី លីគាវ អគ្គនាយកក្រុមហ៊ុនLDI ENTERPRISE Ltd.(មជ្ឈមណ្ឌលនាឡិការស្វីស និង​ ជប៉ុន) លោក Atsushi Yamaoka នាយកគ្រប់គ្រងទូទៅផ្នែកលក់ និងទីផ្សាររបស់គ្រុមហ៊ុននាឡិកា CASIO ប្រទេសជប៉ុន លោក KIKUO IBE អ្នកបង្កើតនាឡិការម៉ាកG-SHOCK ដែលនៅប្រទេសជប៉ុន​រួមនិងតារាចម្រៀង​ល្បី​ៗប្រចំាកម្ពុជា គឺកញ្ញា ឱកសុគន្ធកញ្ញា​​​ និង លោក ឆន សុវណ្ណរាជ។​


ថ្លែង​ប្រាប់អ្នកសារព័តមាននៅក្នុងពិធី​សិន្និសីទ​សារព័ត៌មាន​លោក គួច ណាវ នាយកប្រតិបត្តិ​មជ្ឈមណ្ឌល​នាឡិកា​ស្វីស​មានប្រសាសន៍​ថា​៖​«ក្រុមហ៊ុន​ LDI ENTERPRISE ជាក្រុមហ៊ុន​ទទួល​បាន​សិទ្ធ​នាំចូលផ្តាច់មុខ​​នូវនាឡិកាដៃម៉ាក​ G-SHOCKចូលមក​កម្ពុជា​ ហើយនៅក្នុងជំហ៊ាន​ដំបូងដែល​ក្រុមហ៊ុន​នាំចូល​មក​នាឡិកា​ម៉ាក​ G-SHOCK ៣ប្រភេទ​ដែលបង្ហាញនៅរចនា​បទ​ជា​ខ្មែ​រចនាបទ​ទី​​១- មានលក្ខណៈក្បាច់ខែ្មរ ដែលមានការច្នៃម៉ូដជាពិសេសពីក្រុមហ៊ុន​ CASIO សម្រាប់​ទេសកម្ពុជាដែលរំលេចនូវក្បាច់រចនាបែបបុរាណ តែទាន់​សម័យទៅតាមបច្ចុប្បន្នកាល ធ្វើឲ្យម៉ូដ នាឡិកាពោរពេញដោយលក្ខណៈពិសេស និងគួរឲ្យ​ទាក់ទាញជាពិសេសពីក្រុមហ៊ុន​ CASIO សម្រាប់​ប្រទេសកម្ពុជា​ ដែរ។រចនាបទទី២-នាឡិកាមានការច្នៃម៉ូដបែបតន្រ្តី ដែលមានពណ៌ស ច្នៃរំលេចទៅដោយអក្សរភ្លេង រឺណោតភ្លេង ចំរុះពណ៌ ធ្វើឲ្យម៉ូដនាឡិកានេះ មានភាពទាក់ទាញបែបយុវវ័យ គួរឲ្យស្រលាញ់ពេញចិត្ត ជាពិសេសស ម្រាប់​អ្នក​ដែលនិយមចូលចិត្តវិស័យចម្រៀងនិង​រចនាបទទី៣- មានការរចនាបទពិសេសតំណាងឲ្យប្រទេសកម្ពុជា ដែល​ប្លែកពីនាឡិកាផ្សេងៗ ពីព្រោះ​នាឡិកានេះ បានច្នៃរំលេចទៅដោយទង់ជាតិកម្ពុជា ដែលបង្ហាញពីអត្តសញាណជាតិខ្មែរ ជាពិសេស​បង្ហាញពីភាពរឹងម៉ាំ របស់សុភាពបុរសទៀតផង»


លោកបន្តទៀត​ថា​៖«​ នៅក្នុងជំហ៊ាន​ដំបូង​នេះ​​យើងបាន​​​​នាំចូលនាឡិកា​ម៉ាកG-SHOCK ចំនួន១៥០គ្រឿង​​​ហើយគិតម​កដល់ពេល​មានយុវវ័យនិង​តារា​ៗនៅក្នុងស្រុក​ខ្មែរ​ យើង​បាន​នាំគ្នា​ទិញ​អស់មួយចំនួន​ធំ ព្រោះតែអតិថិជន​នៅក្នុងនិងក្រៅប្រទេស​យល់ច្បាស់ពីគុណភាព​នាឡិកាម៉ាក G-SHOCK ​ នៅជំហ៊ាន​បន្ទាប់​ក្រុមហ៊ុន​នឹង​នាំចូល​នាឡិកាដៃម៉ាក​ G-SHOCKផ្សេង​ទៀតក្រៅពី​ម៉ាក G-SHOCK ដែលមាន​រចនាបទ​ជាខ្មែរនេះ​​ ​ដើម្បី​ឆ្លើយតប​ទៅតម្រូវការជាក់ស្តែង​របស់អ្នកប្រើប្រាស់»


លោក KIKUO IBE វិស្វករ​នៃក្រុមហ៊ុន​​ CASIO មានប្រសាសន៍​ថា​៖«នាឡិការម៉ាក G-SHOCKចាប់ផ្តើម​ចែកចាយ​នៅលើទីផ្សារ​​នៅ​ឆ្នំា​១៩៨៣ ដែលមានវត្តមាន​នៅលើទីផ្សារ​ជាង​១០០ប្រទេសនៅលើ​ពិភពលោក​ ហើយបើគិត​ចំនួន​លក់ចេញមកពេល​បច្ចុប្បន្ន​នេះមានចំនួន​៧៩លានគ្រឿង​។​ នៅពេល​សព្វថ្ងៃនេះ​ប្រទេស​នៅក្នុងតំបន់អាស៊ីមានការពេញនិយម​និងបាន​ស្គាល់នូវនាឡិកាដៃម៉ាក​G-SHOCK មាន​ចំនួន​ច្រើន​។​ដោយឡែក​សម្រាប់ទីផ្សារកម្ពុជា​នៅក្នុងរយៈ៣ទៅ​៥ឆ្នំា​ទៅមុខទៀត​ការគំាទ្រ​ពីអតិថិជន​នឹងកើនឡើង​១០០ភាគរយ ផ្នែក​គុណភាព​ផលិតផលដែល​ប្រទេស​នៅលើពិភពលោក​ទទួលស្គាល់​ពីភាព​ធុន​និងការប្រើប្រាស់»

ឱកសុគន្ធកញ្ញា​​​ និង ឆន សុវណ្ណរាជ បង្ហាញវត្តមាន នាឡិកាដៃម៉ាក G-SHOCK នៅលើទីផ្សារកម្ពុជា​